នៅព្រឹកមិញនេះ នាថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០២០ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព។
ឆ្លៀតក្នុងឱកាសនោះ សម្តេចក៏បាន បានសម្តែងការមិនសប្បាយចិត្តនោះឡើយ ចំពោះការផ្សាយ «Live» លក់ផលិតផលតាម Facebook ដែលបញ្ចេញអស់កេរ្តិ៍ខ្មាស។ សម្តេច ក៏បានបញ្ជាទៅក្រសួងប្រៃសនីយ និងទូរគមនាគមន៍ ឱ្យបិទរាល់គណនី Facebook ផ្សាយលក់ផលិតផលដែលបញ្ចេញអស់កេរ្តិ៍ខ្មាសទាំងនេះ ហើយចំពោះអ្នកណា ដែលមិនបញ្ចេញកេរ្តិ៍ខ្មាស់ មិនអីនោះទេ។
សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ការ Live បែបនេះនាំឱ្យមានការបំពានផ្លូវភេទស្រីក្នុងសង្គមនាពេលបច្ចុប្បន្ន ហើយអាចនាំឱ្យកើតមានការណីចាប់រំលោភផងដែរ។
លុះមកដល់ពេលថ្មីៗនេះ គេប្រទះឃើញអ្នកលក់ទំនិញតាមអនឡាញម្នាក់ សម្តែងក្តីរំភើបរីករាយចង់ហោះ ក្រោយពីឃើញសម្តេចតេជោ ហ៊ុន សែន បានចូល comment ក្នុងខណៈពេលខ្លួនកំពុងឡាយលក់ទំនិញ ដោយសម្តេចបានសរសេរថា “ស្លៀកពាក់សមរម្យក្មួយសុំសរសើរ”។
ក្រោយពីឃើញបែបនេះ អ្នកលក់ម្នាក់នេះ ក៏បានបង្ហោះសារមួយភ្លាមថា “នាងខ្ញុំសូមគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន
ដែលបានចូល comment សរសេីរពីការស្លៀកពាក់សមរម្យរបស់នាងខ្ញុំ”៕