ពិតជាកម្របានឃើញណាស់! ជាលើកទី ១ ហើយដែលតារាចម្រៀងហង្សមាសជិត ១០០ នាក់ឡើងឆាកតែ ១ ច្រៀងរួមគ្នាពិតជាពិរោះណាស់ (មានវីដេអូ)

ភ្នំពេញ ៖ កាលពីម្សិលមិញនេះ ផលិតកម្មយក្សប្រចាំប្រទេសកម្ពុជា រស្មីហង្សមាស បានប្រារព្ធធ្វើនូវពិធីបើកសម្ពោធ អាគារស្ទូឌីយូភ្លោះថ្មីរបស់ខ្លួន ដែលមានវត្តមានភ្ញៀវកិត្តិយសចូលរួម សុទ្ធសឹងតែគណៈអធិបតេយ្យ ក្រុមការងារគ្រប់ជាន់ថ្នាក់ ក៏ដូចជាវត្តមានតារាហង្សមាសប្រុសស្រីទាំងអស់ មកជួបជុំគ្នាផងដែរ។មិនតែប៉ុណ្ណោះ អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀតនោះ អាចនិយាយបានថានេះគឺជាលើកទី១ហើយ

ដែលមហាជនបានឃើញតារាចម្រៀង ប្រុសស្រីថ្មីចាស់ទាំងអស់ប្រចាំផលិតកម្មហង្សមាស បានរួមគ្នាច្រៀងចម្រៀងដ៏មានអត្ថន័យ មួយបទចំណងជើងថា «គ្រួសារហង្សមាស»​ យ៉ាងពីរោះរណ្តំពោរពេញទៅដោយក្តីរំភើបផងដែរ។លើសពីនេះទៅទៀត ការសម្តែងមួយនេះ ថែមទាំងមានបូករួមបញ្ចូលជាមួយនឹង ការសម្តែងរបាំបុរាណខ្មែរ អមទន្ទឹមជាមួយនឹងបទចម្រៀង ដែលធ្វើឲ្យការសម្តែងមួយនេះ កាន់តែមានភាពអស្ចារ្យថែមមួយកម្រិតទៀតផងដែរ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment