អ្នកគាំទ្រជាច្រើន ច្បាស់ជាស្គាល់តារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស ម្នាក់នេះជាក់ជាមិនខាន គឺលោក ឆន សុវណ្ណារាជ។ បទជាច្រើនរបស់លោក នៅតែដក់ជាប់អារម្មណ៍អ្នកស្តាប់ដដែល មកទល់ពេលនេះ ហើយគេក៏តែងតែឮ មានគេយកបទរបស់លោក ទៅច្រៀងលេងកម្សាន្ត តាមកម្មវិធីផ្សេងៗ មិនដែលដាច់ផងដែរ។
ចំណែកនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ គេប្រទះឃើញប្អូនស្រីពៅរបស់លោក ចូលរោងការតាមប្រពៃណីខ្មែរហើយ។ ក្នុងនោះលោក ឆន សុវណ្ណារាជ បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា៖ “ការប្អូនស្រីពៅថ្ងៃនេះ វៃចេញមួយទៀតហើយ ឆន ស្រីណា នឹង សួននឿត កុំភ្លេចជួបគ្នាយប់នេះណាសាច់ញាតិមិត្តភ័ក្តបងប្អូនយើង @ វិមានពិភពថ្មីសែនសុខ”៕