ជួយស៊ែរម្នាក់មួយផង! បងប្រុសម្នាក់នេះប្រកាសស្វែងរកម្ចាស់គណនី ABA មួយនេះជាបន្ទាន់ព្រោះតែ….

ភ្នំពេញ ៖ បច្ចុប្បន្ននេះ សម័យកាល និងបចេ្ចកវិទ្យា កាន់តែមានភាពរីកចំរើននិងមានភាពងាយស្រួល ក្នុងប្រើប្រាស់ប្រតិបត្ដិការផ្សេងៗ ដែលធនាគារបានបង្កើតឡើង ដើម្បីបំពេញរាល់តម្រូវការរបស់អ្នកប្រើប្រាស់ ក្នុងការរក្សាទុក និងដកប្រាក់កាន់តែមានភាពងាយស្រួល និងមានសុវត្ដិភាពខ្ពស់ ចំពោះសម័យធនាគារឌីជីថលមួយនេះ។ជាមួយនឹងគ្នានេះដែរ បច្ចេកវិទ្យាកាន់តែ មានភាពទំនេីប និងជឿនលឿនទៅមុខនោះ បញ្ហានិងការប្រឈមមួយចំនួន ក៏អាចកើតឡើងបានភ្លាមៗ ប្រសិនបើយើងពុំមានភាពប្រុងប្រយ័ត្នអោយបានខ្ពស់នោះ ព្រោះតែការធ្វេសប្រហែសក៏ដូចជា មានការទុកចិត្តខ្ពស់ទៅ លេីបច្ចេកវិទ្យា ដ៏ ទាន់សម័យ និងមាន ភាពទំនេីបបែបនេះជាហេតុ ធ្វើឲ្យមានហានិភ័យទៅវិញ។

ជាក់ស្ដែង ដូចកាលពីរសៀលថ្ងៃមិញនេះ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ យោងតាមរយៈគណនី ហ្វេស ប៊ុកមួយឈ្មោះថា Sao Seyha ត្រូវបានម្ចាស់កុងធនាគារ ABA មួយ បានធ្វើការផ្ញើរសាច់ប្រាក់ច្រឡំ ចូលមកកាន់កុងធនាគាររបស់គាត់។ ក្នុងនោះដែរ ម្ចាស់គណនីរូបនេះ បានសរសេរប្រាប់អោយដឹងថា៖”មុននេះបន្តិច គណនី ម្នាក់ឈ្មោះ រិន បូរី RIN BOREY ដែលផ្ញើលុយមកខុស ប្រសិនបើអ្នកណាម្នាក់បានស្គាល់ សូមទាក់ទងមកខ្ញុំ ខ្ញុំនិងផ្ទេរជូនវិញ។ ខ្ញុំក៏ធ្លាប់ដែរ ចឹងយល់អារម្មណ៍មួយនេះ”។ សូមជម្រាបផងដែរថា លុយដែលឈ្មោះ រិន បូរី បានផ្ញើរមកខុសលេខកុននោះ គឺមានចំនួន ៥០០ដុល្លារឯណោះ។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment