ប្រិយមិត្តពិតជាបានជ្រាបរួចមកហើយ កាលពីវេលាម៉ោង ប្រហែល ១ និង ៣០នាទី រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០ ប៉ុន្មានថ្ងៃនេះ ដោយមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅត្រង់ផ្លូវបំបែកជាបួននៅចំណុចស្តុបអគារBS តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ដោយរថយន្ត កាមរីហាយប្រ៊ីត រត់តាក់ស៊ីមួយគ្រឿង បានបើកបុកប៉ះគ្នាជាមួយរថយន្តស៊េរីទំនើបម៉ាក Rolls-Royce របស់ លោក ឧកញ៉ា ឌួង ឆាយ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ។ ក្នុងខណៈពេលនោះ ឧកញ៉ា ខឹងយ៉ាងខ្លាំង ដោយសារតែអ្នកបើកបររូបនេះ បើកបំពានភ្លើងស្តុបក្រហម ចាប់ហ្វ្រាំងមិនទាន់ ក៏បានជ្រុលទៅបុក ចំទ្វារខាងស្តាំរថយន្ត Rolls-Royce បណ្តាលឲ្យរងការខូចខាតអស់មួយចំហៀងយ៉ាងដំណំតែម្តង។
លោក ឧកញ៉ា ក៏បានភ្ជាប់តម្លៃនៃតម្លៃទិញសំភារៈមិនទាន់គិតថ្លៃជួសជុល និងតម្លើងបាញ់ថ្នាំ ដែលត្រូវចំណាយរហូតដល់ទៅ ជាង១៤មុឺនដុល្លារ សហរដ្ឋអាមេរិក ឯណោះ។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០ ឧកញ៉ា ឌួង ឆាយ បានចេញវីដេអូ Live ដែលរៀបរាប់ពីហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍នេះ ស្តាប់ហើយពិតជារន្ធត់ខ្លាំងណាស់ សឹងតែមិនគួរឲ្យ ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅស្តាប់ទាំងអស់គ្នា៕