នៅមុននេះបន្តិច នាថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុក BTV Cambodia បានប្រាប់ឲ្យដឹងថា៖ “នៅល្ងាចថ្ងៃទី១៩ ខែកុម្ភៈនេះ សមត្ថកិច្ចបានសម្រេចឃាត់ខ្លួនស្ត្រី ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង អាយុ៣៩ឆ្នាំ មុខរបរលក់ផលិតផលអនឡាញ(ខោអាវក្នុងស្ត្រី) ពាក់ពន្ធ័ការLive Facebook បង្ហាញកេរ្តិ៍ខ្មាសដោយមិនរាងចាល និងមិនគោរពកិច្ចសន្យាជាមួយសមត្ថកិច្ច។ គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ស្ត្រី ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង ត្រូវបានសមត្ថកិច្ច កោះហៅសាកសួរ និងធ្វើកិច្ចសន្យាម្តងរួចមកហើយ ព្រមទាំងបញ្ជាក់ក្នុងវីដេអូសារភាព បញ្ឈប់សកម្មភាពអាសអាភាសទាំងនោះថែមទៀតផង។”៕
នៅល្ងាចមិញនេះ សមត្ថកិច្ចបានសម្រេចឃាត់ខ្លួន ថៃ ស្រីនាង ហើយ ពាក់ពន្ធ័ការLive Facebook បង្ហាញកេរ្តិ៍ខ្មាសដោយមិនរាងចាល និងមិនគោរពកិច្ចសន្យាជាមួយសមត្ថកិច្ច
