អីយ៉ា! កំពូលតារាចម្រៀងអ្នកនាង ឪក សុគន្ធកញ្ញា បានបង្ហាញបន្ទប់ធ្វើការស្វាមី យ៉ាងធំហើយស្រស់ស្អាតខ្លាំង

ភ្នំពេញ ៖ មហាជនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ កំពូលតារាចម្រៀងល្បីអ្នកនាង ឪក សុគន្ធកញ្ញា ហើយយ៉ាងណាមិញនាងជាតារាចម្រៀងស្រីមួយរូបមានឈ្មោះល្បីល្បាញយ៉ាងខ្លាំង ហើយក៏មានមហាជន ក៏ដូចជាមានហ្វេនៗជាច្រើនចូលចិត្តនឹងគាំទ្រដល់រូបនាង ទោះ បច្ចុប្បន្ននាងមានវ័យកាន់តែជ្រេបែបណា។ដោយឡែក នាងបានសម្រេចចិត្តរៀបការកាលពីឆ្នាំទៅ ដោយពេលនេះ នាងក៏ទទួលបានបានកូនប្រុសម្នាក់ឃ្យូត នឹងគួរឲ្យស្រលាញ់ខ្លាំង មិនត្រឹមតែប៉ុណ្ណោះបន្ទាប់ពីរៀបការរួច ឃើញថាជីវិតគ្រួសាររបស់នាង កាន់ តែមានសុភមង្គលខ្លាំង

ពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលដែលមានស្វាមីយល់ចិត្ត ទោះបីរវល់នឹងកិច្ចការងារយ៉ាងណា ក៏ឆ្លៀតពេល មកមើលកូនជំនួសនាងគ្រប់ពេល។ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនរស្មីហង្សមាសបានបើកសម្ភោធអាគារភ្លោះថ្មីបន្ថែមសម្រាប់ក្រុមហ៊ុន ដែលស្វាមីរបស់ អ្នកនាង ឱក សុគន្ធកញ្ញា ក៏ជាអគ្គនាយករង របស់ក្រុមហ៊ុននេះម្នាក់ផងដែរ។ ជាក់ស្តែង តារាស្រីរូបនេះបានធ្វើការបង្ហាញនូវបន្ទប់ធ្វើការរបស់ស្វាមីខ្លួន ដែលទើបតែបើកសម្ពោធនៅក្នុងថ្ងៃនេះ ដោយមើលទិដ្ឋភាពក្នុងបន្ទប់ធ្វើការនេះ មើលទៅពិតជាមានបរិយាកាសល្អ បន្ទប់ធំទូលាយ និង ស្រស់ស្អាតខ្លាំងតែម្តង៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment