កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើនពិតជាបានជ្រាបរួចមកហើយ ដោយ ថៅកែហាងពេជ្រ គឺលោកស្រី ទ្រី ដាណា បានប្រកាសស្វែងរក ម្តាយក្មេងម្នាក់ដែលត្រូវឆ្កែខាំ ព្រោះតែក្តីអាណិតក្មេងម្នាក់នេះខ្លោចចិត្ត។
ស្រាប់តែមកដល់ថ្ងៃនេះ លោកស្រី បានជួបម្តាយ និងក្មេងប្រុសដែលត្រូវឆ្កែខំា នេះហើយ ។ ក្នុងនោះលោកស្រី ក៏បានបង្ហាញអារម្មណ៍រំជួលចិត្តជាខ្លាំង ព្រមទាំងភ្ជាប់សារខ្លីមួយថា៖ “ថ្ងៃនេះនាងខ្ញុំបានជួបជាមួយម្តាយ និងកូនដែលត្រូវឆ្កែខាំនោះហើយ ពិតជាគួរអោយអាណិតណាស់ 086482696 នេះលេខរបស់ម្តាយក្មេង”។
ក្នុងនោះលោកស្រី ក៏បានឧបត្ថម្ភថវិកាចំនួន២លានរៀលផងដែរ ជូនម្តាយក្មេងដ៏គួរឲ្យអាណិតរូបនេះ ដើម្បីទុកប្រើប្រាស់ ក្នុងករណីចំាបាច់ណាមួយ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៕