រំភើបខ្លាំងណាស់! ភ្ញៀវទេសចរ ចុងក្រោយ សរុប២៣៣នាក់ របស់នាវា WESTERDAM បានចាកចេញហើយ ដើម្បីឆ្ពោះមកភ្នំពេញ ហើយបន្តជិះយន្តហោះទៅកាន់ប្រទេសពួកគេរៀងៗខ្លួន, មើលទៅទឹកមុខពួកគាត់ពោរពេញដោយស្នាមញញឹម រីករាយជាខ្លាំង

នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ គេឃើញអ្នកទេសចរចុងក្រោយ សរុប២៣៣នាក់ របស់នាវា WESTERDAM បានចាកចេញហើយ ដើម្បីឆ្ពោះមកភ្នំពេញ ហើយបន្តជិះយន្តហោះទៅកាន់ប្រទេសពួកគេរៀងៗខ្លួន មើលទៅទឹកមុខពួកគាត់ពោរពេញដោយស្នាមញញឹម រីករាយជាខ្លាំង ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីកម្ពុជា។

ពួកគេទាំងនោះ ក្រោយពិនិត្យសុខភាពហើយ ពុំឃើញមានមេរោគ Covid-19 នោះទេ។ ចំណែកអ្នកបម្រើការងារនៅលើនាវាចំនួន៧៤៧នាក់ នឹងធ្វើដំណើរត្រឡប់ទៅវិញតាមកប៉ាល់ Westerdam ឆ្ពោះទៅកាន់ហ្វីលីពីនវិញ។ នេះជាការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល។

លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានប្រាប់បន្ថែមថា សម្រាប់ភ្ញៀវទេសចរ ដែលនៅសល់ជាង៥០០នាក់ នឹងធ្វើដំណើរទៅកាន់ប្រទេសរៀងៗខ្លួន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០៕

Related posts

Leave a Comment