នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ គេប្រទះឃើញហ្វេសប៊ុក “ប្រជាជន ខេត្តព្រះសីហនុ” បាបបង្ហោះសារជូនពរ គួច ចំរើនរដ្ឋ ដែលត្រូវជាកូនប្រុសរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដោយបានបញ្ជាក់ថា៖ “ជូនពរ ប្អូនប្រុស គួច ចំរើនរដ្ឋ ទទួលបានជោគជ័យ ក្នុងការប្រឡងជ្រើសរើសសិស្សពូកែរាជធានីភ្នំពេញ ថ្នាក់ទី៩ លើវិញ្ញាសារ មុខវិជ្ជា គណិតវិទ្យា ។ ការប្រឡង នឹងប្រព្រឹត្តទៅនាថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២០ ។”។
ចំណែកនៅមុននេះបន្តិច គេក៏បានឃើញ ឯកឧត្តម គួច ចំរើន ក៏បានបង្ហោះសារមួយដ៏មានន័យផងដែរថា៖ “ទោះបីជាប៉ា មិនបាននៅក្បែរ អប់រំ ណែនាំកូនរាល់ថ្ងៃ តែកូននៅតែប្រឹងប្រែង រៀនសូត្រ បានយ៉ាងល្អ ។ សូមជូនពរ អោយកូនទៅប្រលងបានលទ្ធផលល្អ ។”។ ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានចូល comment និងជូនពរឲ្យប្អូនប្រុសរូបនេះ ទទួលបានលទ្ធផលល្អផងដែរ៕