ទីបំផុត ថៃ​ ស្រីនាង​ បានថតវីដេអូ ធ្វើការសុំទោសជាសាធារណ:ហើយ រឿង ផុសរូបភាព និងវីដេអូខ្លីប លក់សម្លៀកបំពាក់ សិចស៊ីជ្រុលហួសហេតុ, តោះស្តាប់គាត់និយាយទំាងអស់គ្នា (មានវីដេអូ)

កាលពីព្រឹកមិញនេះ នាថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងទៅនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០២០ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព។

ឆ្លៀតក្នុងឱកាសនោះ សម្តេចក៏បាន បានសម្តែងការមិនសប្បាយចិត្តនោះឡើយ ចំពោះការផ្សាយ «Live» លក់ផលិតផលតាម Facebook ដែលបញ្ចេញអស់កេរ្តិ៍ខ្មាស។ សម្តេច ក៏បានបញ្ជាទៅក្រសួងប្រៃសនីយ និងទូរគមនាគមន៍ ឱ្យបិទរាល់គណនី Facebook ផ្សាយលក់ផលិតផលដែលបញ្ចេញអ​ស់កេរ្តិ៍ខ្មា​សទាំងនេះ ហើយចំពោះអ្នកណា ដែលមិនបញ្ចេញកេ​រ្តិ៍ខ្មា​ស់ មិនអីនោះទេ។ សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ការ Live បែបនេះនាំឱ្យមានការបំពានផ្លូវភេទស្រីក្នុងសង្គមនាពេលបច្ចុប្បន្ន ហើយអាចនាំឱ្យកើតមានការណីចា​ប់រំ​លោ​ភផងដែរ។

ចំណែកនៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០ ថៃ​ ស្រីនាង​ ត្រូវបាន​សមត្ថកិច្ច​នាំមកអប់រំ​ និងយល់ព្រមទទួលស្គាល់កំហុស​រឿងឡាយ​វីដេអូ​ S​e​x​y ហួសហេតុ​ និងសន្យាបញ្ឈប់។

ក្នុងនោះបើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ” បានបង្ហោះវីដេអូមួយដែលបង្ហាញ ថៃ ស្រីនាង ចេញមុខសុំទោសជាសាធារណៈ ហើយហ្វេសប៊ុកនេះក៏បានបញ្ជាក់បន្ថែមទៀតថា៖ “លោកវរសេនីយ៍ទោ សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានបញ្ជាក់អោយដឹងថា ថៃ​ ស្រីនាង​ ដែលតែងតែផុសរូបភាព និងវីដេអូខ្លីប លក់សម្លៀកបំពាក់ សិចសុីជ្រុលហួសហេតុ ដែលធ្វេីអោយប៉ះពាល់យ៉ាងខ្លាំងដល់ទំនៀមទំលាប់ប្រពៃណី និងកិត្តិយសរបស់ស្រ្តីខ្មែរ ត្រូវបាននាំខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដេីម្បីធ្វេីការអប់រំ ណែនាំ និងធ្វេីកិច្ចសន្យា ហេីយ ថៃ ស្រីនាង ក៏បានថតវីដេអូដេីម្បីធ្វេីការសុំទោសជាសាធារណ:ផងដែរ ។” តោះកុំឲ្យខាតពេលយូរទៅទស្សនាវីដេអូខនេះទាំងអស់គ្នា៕

Related posts

Leave a Comment