ត្រេកអរខ្លាំងណាស់! លោកជំទាវ អ៊ូ ធីតាពៅ ភរិយាឯកឧត្តម គួច ចំរើន ជួយទិញត្រសក់ផ្អែម ១០០០គីឡូ តែបរិច្ចាគត្រសក់ផ្អែមត្រលប់ទៅវិញទាំងអស់ ដើម្បីទុកជូនប្រជាកសិករសម្រាប់…

ម្សិលមិញនេះ នាថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០ គេប្រទះឃើញ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី វ័យក្មេង បានបង្ហោះសារសម្តែងក្តីរីករាយយ៉ាងខ្លាំង ព្រោះ ត្រសក់ផ្អែមស្រុកបន្ទាយស្រី មិនដល់២ថ្ងៃផង លក់ដាច់គ្មានសល់ ដោយត្រសក់ផ្អែមទាំងអស់នៅក្នុងចំការទាំងមូលត្រូវបានទិញ និងកក់ទុករួចអស់ហើយ គិតត្រឹមថ្ងៃម្សិលមិញនេះ។

ក្នុងនោះ អភិបាលស្រុករូបនេះ បានប្រាប់បន្ថែមថា “លោកជំទាវ អ៊ូ ធីតាពៅ (ជាមិត្តភក្តិ និងជាភរិយាឯកឧត្តម គួច ចំរើន) ដែលបានស្ម័គ្រចិត្តជួយទិញ១០០០គីឡូ តែបរិច្ចាគត្រសក់ផ្អែមត្រលប់ទៅវិញទាំងអស់ ដើម្បីទុកជូនប្រជាកសិករសម្រាប់លក់បន្ត។”។

ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន សម្តែងក្តីរំភើបរីករាយ ជាខ្លាំង ចំពោះលោកជំទាវ ក៏ដូចជាអ្នកជួយគំាទ្រជួយទិញត្រសក់ផ្អែមរបស់ប្រជាកសិករយើង ដោយទង្វើរទាំងនេះបានឆ្លុះបញ្ចាំងពីសណ្តានចិត្តដ៏ធំទូលាយ ដែលប្រជាកសិករស្រុកបន្ទាយស្រីនឹងចងចាំការចូលរួមជួយស្រោចស្រង់ក្នុងគ្រាអាសន្នមួយនេះ ហើយសង្ឃឹមថាស្មារតីរួមសាមគ្គីគ្នានឹងបន្តមាននៅក្នុងបេះខ្មែរគ្រប់ៗរូប៕

Related posts

Leave a Comment