កប់ខ្លាំងណាស់! ទិដ្ឋភាពតារាហង្សមាសជាច្រើដួងក្នុងឈុតបែបប្រពៃណីខ្មែរពណ៌ ស ថ្ងៃក្រុងពាលីសម្ភោធអាគារភ្លោះពិតជាស្រស់ស្អាតណាស់

ភ្នំពេញ ៖ នេះជាលើកដំបូងដែលគេបានឃើញវត្តមានតារាចម្រៀងជាច្រើននៅក្នុងផលិតកម្មធំមួយនេះបង្ហាញរូបភាពរួមគ្នា ទាំងតារាចម្រៀងជើងចាស់ និង ជំនាន់ថ្មី ។ បើតាមការបង្ហោះវីដេអូខ្លីៗរបស់លោក នី រតនា បានឱ្យដឹងថា តារាចម្រៀងនៅក្នុងផលិតកម្មហង្សមាសមិនតិចជាង ១០០ នាក់នោះទេ នឹងត្រៀមបង្ហើរសំនៀងរួមគ្នានៅក្នុងថ្ងៃសម្ពោធអាគារភ្លោះរបស់ផលិតកម្ម ។ មានមហា ជនជាច្រើនរង់ចាំទស្សនាទស្សនីយភាពដ៏អស្ចារ្យមួយនេះដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ស្អែកនេះនៅក្នុងថ្ងៃនេះដែរតារាចម្រៀងជាច្រើននៅក្នុងផលិតកម្មហង្សមាសបានបង្ហាញវត្តមានរួមគ្នានៅក្នុងពិធីក្រុងពាលី

សម្ពោធអាគារភ្លោះហង្សមាស ។ ក្នុងឈុតសម្លៀ កបំពាក់បែបប្រពៃណីខ្មែរអាវប៉ាក់ពណ៌សគេសង្កេតឃើញតារាចម្រៀងទាំងនោះស្រស់ស្អាតបែបម្យ៉ាងម្នាក់ពីគ្នា ។ ជាមួយនឹងរូបភាពជាច្រើនសន្លឹកគេសង្កេតឃើញតារាជាច្រើនក្នុងឈុតសម្លៀកបំពាក់អាវប៉ាក់ពណ៌ស ដែលមានដូចជា ឱក សុគន្ធកញ្ញា សុគន្ធ និសា សួស វីសា ចាន់ កែវនិមល វី ឌីណែត ឈិន ម៉ានិច ម៉ង់ ចាន់កញ្ញា ថន លក្ខិណា និង ចំរើន សុភក្ត្រ័ ជាដើម ។ សូមទស្សនារូបភាពខាងក្រោមនេះ ។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment