ក្រោយពេល សូ ដានីតា ចំណាយលុយរបស់ខ្លួនជួសជុលឡានអោយអ្នកដែលបានបុកឡានខ្លួន ស្រាប់តែ ចនច័ន្ទ លក្ខិណា និយាយថា

ភ្នំពេញ ៖ ក្រោយពីតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពកញ្ញា សូ ដានីតា បានជួបហេតុការណ៍ដ៏រន្ធត់ដោយឡានដឹកទំនិញ បានបើកមកបុករថយន្តស៊េរីទំនើប របស់នាង ធ្វើឲ្យបណ្ដាអ្នកគាំទ្ររបស់នាង មានការភ្ញាក់ផ្អើលខ្លាំងមែនទែន។លើសពីនេះទៅទៀតនោះគឺ គេសង្កេតឃើញមានបណ្ដាមិត្តៗក្នុងសង្គមសិល្បៈ មិនតិចនោះទេ បានសម្ដែងសេចក្កីព្រួយបារម្ភទៅកាន់កញ្ញា សូ ដានីតា

ក្រោយបានជួបរឿងដ៏រន្ធត់បែបនេះ ដោយមានអ្នកណាម្នាក់រងរបួសនោះទេ។ជាក់ស្ដែង ក្រោយពីតារាសម្ដែងស្រី ពហុជំនាញដ៏មានប្រជាប្រិយភាពកញ្ញា សូ ដានីតា បានសម្រេចចិត្តមិនទទួលសំណងពីជនបង្កនោះ ដោយព្រមចំណាយប្រាក់ផ្ទាល់ខ្លួន ចំនួន២,០០០ដុល្លារ ក្នុងការជួសជុលរថយន្តរបស់នាងនោះ

ស្រាប់តែអ្នកនាង ចនច័ន្ទ លក្ខិណា ក៏បានលាន់ថា៖ដោយឃើញបែបនេះធ្វើឲ្យបណ្ដាទស្សនិកជនជាច្រើន និយាយថាកញ្ញា សូ ដានីតា មិនត្រឹមតែស្អាតទៅលើរូមសម្បត្តិនោះទេ ថែមទាំងចិត្តធម៌ទៀតផង។គួររម្លឹកផងដែរ នេះមិនមែនជាលើកទីមួយនោះទេ ដែលតារាស្រីរូបស្រស់នេះ តែងតែធ្វើរឿងល្អៗនៅក្នុងសង្គម មិនថាចូលរួមជាមួយនឹងកម្មករប្រមួលសម្រាម ឬចែកអំណាយនោះទេ សុទ្ធតែមានការគាំទ្រខ្លាំងពីសំណាក់ហ្វេនៗរបស់ខ្លួន ទាំងអស់៕

Related posts

Leave a Comment