អ្នកស្រី ទ្រី ដាណា៖ សុំបញ្ចេញអាម្មណ៍ពិតមួយណាបងប្អូន​ ខ្ញុំមិនបដិសេធឈ្មោះ(ជំទាវ)ទេ​ ប៉ុន្តែសូមអោយបងប្អូនទាំងអស់គ្នាហៅឈ្មោះខ្ញុំថា ទ្រីដាណា ដាណា​ បងដាណា​ ប្អូនដាណា​ មីងដាណា​ ក្មួយដាណា​ ចៅដាណា ឬអ្នកនាងដាណា​ ទៅបានហើយ​ ព្រោះខ្ញុំ…

នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ប្រិយមិត្តជាច្រើនពិតជាបានជ្រាប រួចមកហើយ ថៅកែហាងពេជ្រ គឺលោកស្រី ទ្រី ដាណា ទើបតែប្រគល់ម៉ូតូមួយគ្រឿងជូនស្ត្រីម្នាក់ដែលទាយត្រូវនូវតម្លៃចិញ្ចៀនពេជ្រ ដែលលោកស្រីពាក់កាលពីពេលកន្លងទៅ ដែលមានតម្លៃ 214,631 $ តែអ្នកទាយនេះ ទាយថា 214, 000$ គាត់ឆ្លេីយខ្វះតែជាង600$ តែប៉ុណ្ណោះ តែថៅកែហាងពេជ្រ ចាត់ទុកថាជាចម្លើយត្រឹមត្រូវ។

មួយវិញទៀត មហាជនជាច្រើន ក៏តែងតែដឹងដែរថាលោកស្រីជាមនុស្សសាមញ្ញាខ្លាំងណាស់ មានពេលខ្លះអង្គុយញុំា និងទិញចំណីអាហារតាមផ្លូវទៀតក៏មាន មិនប្រ​កា​ន់ខ្លួនឡើយ។

ចំណែកនៅមុននេះបន្តិច លោកស្រី ក៏ទើបបានបង្ហោះសារមួយគួរឲ្យចាប់អារម្មណ៍ថា៖ “សូមប​ញ្ចេញអា​ម្មណ៍ពិតមួយណាបងប្អូន​ ខ្ញុំមិនបដិសេធឈ្មោះ (ជំទាវ)ទេ​ ប៉ុន្តែសូមអោយបងប្អូនទាំងអស់គ្នា ហៅឈ្មោះខ្ញុំថា ទ្រីដាណា​ រឺថា ដាណា​ ឬបងដាណា​ ឬប្អូនដាណា​ មីងដាណា​ ក្មួយដាណា​ ចៅដាណា អ្នកនាងដាណា​ ទៅបានហេីយ​ ព្រោះខ្ញុំចូលចិត្តបង្កេីនភា​ពស្និ​ទ្ធស្នា​ល ជាមួយបងប្អូន ទាំងអស់គ្នា បែបសា​មញ្ញៗគឺខ្ញុំចូលចិត្តបែបនិង (និយាយរួមទៅគឺស្រលាញ់ភាពសាមញ្ញៗ)”៕

Related posts

Leave a Comment