អ្នកដឹកនាំរឿង «ដើម្បីកូន» រៀបរាប់ទាំងទឹកភ្នែកថា៖ “លោកតាប្រកបរបរធាក់ស៊ីក្លូ ស្ទើរមួយជីវិតហើយ គាត់ប្រឹងតស៊ូណាស់ មិនដែលបានរស់នៅស្រួលទេ តែ ក​ ម្ម អ ប្រិ យនៅលើទ្រូងផ្លូវ ឆ​ក់យកជីវិ​តគាត់, កូនប្រុស ស្លា ​ប់ មិនទាន់ បាន១០០ថ្ងៃផង ពេលនេះពុកក៏លាចាកលោកទៅទៀត នៅសល់តែ ម្តាយ និងកូនមួយកំព្រា…”

ប្រិយមិត្តជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោក ហ៊ុយ យ៉ាឡេង ដែលជាផលិតករដ៏ល្បីមួយរូប ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ នូវស្នាដៃរបស់លោក ហើយថ្មីៗនេះទៀត លោកក៏ទើបតែបញ្ចេញស្នាដៃភាពយន្តថ្មីមួយ គឺរឿង «ដើម្បីកូន» ដែលជារសជាតិថ្មី ប្លែក មិនធ្លាប់មានពីមុនមក។

ស្រាប់តែ នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ លោកបានទៅចូលរួមបុ​ណ្យ ស ​ព លោកតាធាក់ស៊ីក្លូម្នាក់ ទើបទទួលមរ​ណភាពដោយសារតែ គ្រោះ ថ្នា ក់ ​ច រា​ ច រ ណ៍ ដោយលោករៀបរាប់ទាំ​ងទឹ​កភ្នែកថា៖

“លោកតាធាក់ស៊ីក្លូឈ្មោះ កង អឿន អាយុ៧៧ឆ្នាំ លោកតាប្រកបរបរធាក់ស៊ីក្លូតាំងពីឆ្នាំ១៩៨៣ គឺ ស្ទើរមួយជីវិតហើយ ៣៧ឆ្នាំហើយដែលលោកតាមានជីវិតនៅលើដងផ្លូវជាមួយស៊ីក្លូ១នេះ នៅលើលោកនេះគ្មានអ្នកណាចង់ក្រទេ គាត់ប្រឹងតស៊ូណាស់ពេញមួយជីវិតនេះ មិនដែលបានរស់នៅស្រួលទេ តែសុំតែបានរស់ នៅលើលោ​កីយ៍តែក​ ម្ម អ ​ប្រិ យ នៅលើទ្រូងផ្លូវឆ​ក់យក ជី​វិតគាត់ កូនប្រុស ស្លា​ ប់ មិនទាន់ បាន១០០ថ្ងៃផង ពេលនេះពុកក៏​លាចា​កលោកទៅទៀត នៅសល់តែ ម្តាយ និងកូនមួយ កំព្រាតស៊ូវេទនានៅលើលោកីយ៍ នេះ បើបងប្អូនណាចង់ជួយគាត់សូមទាក់ទង ទៅកូនគាត់ផ្ទាល់ចុះ ប្អូនឈ្មោះ វ៉ាញ៉ាញ់ Fb name : Va Hanna 093697923″៕

Related posts

Leave a Comment