ភ្នំពេញ៖ តារាចម្រៀងកញ្ញាពេជ្រសូលីកាទោះបីជាមានភាពមមាញឹកខ្លាំងនៅក្នុងការងារសិល្បៈច្រើន យ៉ាងណាក្តី ក៏នាងមិនភ្លេចទៅវត្តធ្វើបុណ្យសាងកុសល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលបានប្រព្រឹត្តអស់រយៈពេល៣ថ្ងៃហើយ។
ជាក់ស្តែង កាលពីព្រឹកមិញនេះ ក៏ឃើញមានតារាប្រុសស្រីជាច្រើនបាននាំគ្រួសារ មិត្ត ឬក៏គូស្នេហ៍ទៅវត្តយកចង្ហាន់ទៅប្រគេនព្រះសង្ឃជាច្រើន មិនត្រឹមតែប៉ុណ្ណោះ ពួកគេពិតជាមិនភ្លេចនោះទេ ជាមួយនឹងសម្លៀកបំពាក់បែបប្រពៃណីខែ្មរ ដែលស្លៀកមើលទៅពិតជាសាកសមនារីខ្មែរតែម្តង។
យ៉ាងណាមិញ បើក្រឡេកទៅមើលតារាចម្រៀងកញ្ញា ពេជ្រសូលីកា វិញ ទោះបីជាតារាមួយដែលចូលចិត្តលេងស្ទាយ៍តែងខ្លួនបែបសម័យប្លែកៗយ៉ាងណាក្តី តែនៅពេលដែលនាងបានទៅវត្តបែបនេះ នាងក៏មិនភ្លេចជាមួយនឹងសម្លៀកបំពាក់មួយនេះដែរ។
ទន្ទឹមនឹងនេះ ក្រោយពីបានរូបសម្រស់របស់នាងនៅក្នុងឈុតបុរាណ បានធ្វើឲ្យមហាជនជាច្រើនសរសើរដល់រូបនាងគ្រប់គ្នា ដែលពិតជាមានរូបសម្រស់ស្អាតខ្លាំងតែម្តង នៅពេលលេងខ្លួនបែបនេះ។