ថៅកែហាងពេជ្រ អ្នកស្រី ទ្រី ដាណា គាំទ្រយ៉ាងពេញទំហឹង បន្ទាប់ពីសម្តេច បញ្ជាឲ្យក្រសួងបិតការឡាយ ដែលអ្នកលក់ ស្លៀកពាកស៊ិចស៊ី និងបញ្ចេញ អស់ កេ រ្តិ៍ ខ្មាស់ស្ត្រី

(ភ្នំពេញ ) ៖ យោងតាមក្រុមហ៊ុន Dana Try Cambodia Trading CO., LTD. គាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់ សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន បាន​​​គាំទ្រ​​​ប្រមុខ​រាជ​រដ្ឋា​​​ភិ​បាល​​ចំពោះ​​​វិធានការ​​​ទ​ប់​ស្កាត់​​​មិន​​​ឲ្យ​​​មាន​​​អ្នក​​​លក់​​​អន​ឡាន Live ​លក់​​​ផលិតផល​​​ផ្សេង​​​ៗ​​​ដោយ​​​ប្រលែង​​​ខ្លួន ឬ​​​ស៊ិច​ស៊ី​​​ហួសហេតុ​​​ពេក​។​

ក្នុងនោះដែរ ​​អ្នកនាង ទ្រី ដា​ណា ដែលជានាយិកាក្រុមហ៊ុន បាននាំចូល និងចែកចាយផ្ដាច់មុខពីប្រទេសថៃនូវផលិតផលសំអាងការបានលើកឡើងថា តាមរយៈការ Live លោកស្រី តែងតែបង្រៀន និងបង្ហាត់ឲ្យតំណាងចែកចាយទាំង 7 ម៉ឺននាក់ ស្លៀកពាក់ សមរម្យ រម្យទំ និងសុភាពរាបសា ជាពិសេសគោរពទៅតាមគោលការច្បាប់នៃព្រះរាជាណាចក្រកម្ពុជា គឺអ្នកស្រីតែងតែណែនាំឲ្យតំណាងរបស់លោកស្រីទាំង 7 ម៉ឺននាក់ ឲ្យចេះថែរក្សានៅសម្បត្តិវប្បធម៍ ទំនៀមទំលាប់ និងការស្លៀកពាក់របស់ខ្មែរ ជាពិសេសលោកស្រី តែងនិយាយថា លោកស្រីមិនដែលគិតថា ការស្លៀកពាក់ ស៊ិចស៊ី វាអាស្រ័យទៅលើបុគ្គលម្នាក់ៗ ឧទាហរណ៍ ដូចជាលោកស្រីជាដើម ។

ដោយផ្អែកជាក់ស្តែងទៅលើក្រុមហ៊ុន Dana Try Cambodia Trading CO., LTD មានតំណាងជាង 7 ម៉ឺននាក់ បើយើងក្រលេកទៅមើលជាក់ស្តែងតែម្តងសឹងតែមិនមាន ១ % ផងដែលធ្វើការ Live ដោយមានភាពស៊ិចស៊ីច។ ដោយឡែកតំណាងចែកចាយមួយចំនួនដែលគាត់មិនទាន់យល់ពីគោលការណ៍របស់ក្រុមហ៊ុន នៅតែបន្តមានការស្លៀកពាក់ស៊ិចស៊ី បន្តិចបន្តួច លក្ខណៈស្លៀកពាក់អាវកវាលធំៗ ក្រុមហ៊ុនតែងតែធ្វើការណែនាំពួកគាត់ ជាជានិច្ចជាកាលជាមួយនិងការស្លៀកពាក់ និងការប្រើប្រាស់ពាក្យសម្តីឲ្យបានសមរម្យ និងមិនជេរបញ្ចោរគ្នានៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។

ក្រុមហ៊ុន ធ្វើការហាមឃាត់ដាច់ខាតពីការលើកឡើង ពីមតិរបស់នយោបាយ ឬមួយការទូតអ្វីផ្សេងៗដែលប៉ះពាល់ដល់ប្រមុខ​រាជ​រដ្ឋា​​​ភិ​បាល​ ជាក់ស្តែនៅក្នុងការរកស៊ីគឺនិយាយអ្វីដែលជាការរកស៊ី ជាពិសេសនិយាយអ្វីដែលមិនពាក់ព័ន្ធនិងនយោបាយ ពីព្រោះលោកស្រីថា ឈរផ្អែកទៅលើការងាររបស់ប្រទេសជាតិគឺសម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលបានធ្វើការចាត់ចែងរួចហើយ ដោយឡែកពួកខ្ញុំជាអ្នកជំនួញគឺខំប្រឹងប្រែងពង្រឹងអាជីវកម្មរបស់ខ្លួនឯងឲ្យដើរទៅមុខជាមួយនិងតំណាងជាង7 ម៉ឺននាក់ គឺផ្គត់ផ្គង់លើកស្ទួយ ជាពិសេសផ្តល់នៅមតិយោបលដល់ពួកគាត់ឲ្យស្មោះត្រង់ មានតម្លាភាពសុក្រឹត គឺយើងអាចរកសុីបានហើយ។

ពិសេសអ្វីដែលសំខាងយើងមើលឃើញ និងភ្នែកប្រសិនបើមានបញ្ហាជួបទុក្ខលំបាកជនក្រីក្រ ជនទុរគតខាងក្រុមហ៊ុន Dana Try Cambodia Trading CO., LTD និងធ្វើការចុះទៅជួបផ្ទាល់ និងជួយឧបត្ថម្ភតាមលទ្ធភាពរបស់ខ្លួន ព្រោះនេះគឺជាគោលការរបស់ក្រុមហ៊ុន ហើយជាចុងក្រោយលោកស្រីបានបន្តទៀតថាលោកស្រីតែងតែជម្រាបនិងប្រាប់ ហើយលោកស្រីតែងតែធ្វើការលើកឡើង និងការស្លៀកពាកមិនសមរម្យហើយនិងមិនគាំទ្រដាច់ខាតចំពោះការស្លៀកពាក់លេចលើលេចក្រោម នេះគឺជាចំណាត់ការមួយដែលគាំទ្រ១០០% ហើយក៍សូមធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំដែលលោកតែងតែជួយរុញច្រាន និងជួយគាំទ្រនិងកែតម្រូវទៅដល់បណ្តាណអនឡាញ នៅក្នុងប្រទេសកម្ពុជារបស់យើងកុំឲ្យការស្លៀកពាក់ស៊ិចស៊ី ។

ក្នុងនោះដែរ ទាក់ទងទៅនិងព័ត៌មានដែលបានចេញមកនៅក្នុងមួយរយៈក្រោយនេះ ឃើញថាបន្ទាប់ពីមានការកែទម្រង់ត្រឹមរយៈពេលពីរថ្ងៃនេះហាក់បីដូចជាមានការស្ងប់ស្ងាត់ចំពោះការស្លៀកពាក់ស៊ិចស៊ី លោកស្រីពិតជាសប្បាយចិត្តខ្លាំងមែនទែននិងនៅតែបន្តអនុវត្តនៅគោលការនេះបន្តទៀតជារៀងរហូត ។

គួររំលឹកផងដែរថា នៅកាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុនសែន បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ដែលធ្វើឡើងនៅវិមានសន្តិភាព។ នៅក្នុងកិច្ចប្រជុំនោះសម្ដេច បានបញ្ជាឲ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបិទការLiveលក់ផលិតផលតាមអនឡាញដែលបញ្ចេញអស់កេរ្តិ៍ខ្មាស​ស្ត្រី។

Related posts

Leave a Comment