កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ថៅកែហាងពេជ្រដ៏ស្រស់ស្អាតម្នាក់ គឺលោកស្រី ទ្រី ដាណា បានបង្ហោះសារមួយក្នុងហ្វេសប៊ុករបស់លោកស្រីថា “ទាយទៅមើលថា ចិញ្ចៀននៅនិងដៃនាងខ្ញុំពាក់នេះតំលៃប៉ុន្មាន? បើទាយត្រូវ ខ្ញុំជូនរង្វាន់ម៉ូតូមួយគ្រឿងណាណប់ៗ ទុកជាកាដូ ថ្ងៃ នៃក្តីស្រលាញ់ ពីទ្រីដាណា”។
មកដល់ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ លោកស្រី បានបង្ហាញមុខ អ្នកដែលទាយត្រូវ តម្លៃចិញ្ចៀនដែលលោកស្រីពាក់ហើយ បើទោះខុសបន្តិចបន្តួចក៏ដោយ ក៏លោកស្រី នៅតែផ្តល់រង្វាន់ជូនដែរ។ ចិញ្ចៀនពេជ្រ នេះ មានតម្លៃ 214,631 $ តែអ្នកទាយនេះ ទាយថា 214, 000$ គាត់ឆ្លេីយខ្វះតែជាង600$ តែប៉ុណ្ណោះ តែថៅកែហាងពេជ្រ ចាត់ទុកថាជាចម្លើយត្រឹមត្រូវ។
លោកស្រីបានបញ្ជាក់ក្នុងហ្វេសប៊ុករបស់ខ្លួនថា “ថ្ងៃនេះមកបង្ហាញមុខអ្នកមានសំណាងទទួលបានរង្វាន់ម៉ូតូ1គ្រឿងពីការទាយ តម្លៃចិញ្ចៀនពេជ្ររបស់នាងខ្ញុំត្រូវ”៕