ផ្ទុះការចាប់អារម្មណ៍ពីមហាជនជាច្រើន ក្រោយឃើញ សុវត្ថិឌី ធារិកា ក្នុងឈុតពណ៌ក្រហមស្រស់បែបប្រពៃណីខ្មែរពិតស្រស់ស្អាតទាន់សម័យទាក់ភ្នែកណាស់

ភ្នំពេញ ៖ សុវត្ថិឌី ធារិកា បានបោះជំហានចូលប្រឡូកក្នុងវិស័យសិល្បៈផ្នែកចម្រៀងពេញដៃជើង ចាប់តាំងពីនាងបានបញ្ចប់ខ្លួនជាបេក្ខនារីក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូលកាលទី ១ ។ ក្រោយពីបោះជំហានចូលប្រឡូកក្នុងវិថីនេះ សុវត្ថិឌី ធារិកា បានទទួលការគាំទ្រ និង ចាប់អារម្មណ៍យ៉ាងខ្លាំង មិនថាលើទឹកដមសំឡេង និង សម្រស់នោះទេ ។មកដល់ឆ្នាំ ២០២០ នេះ សុវត្ថិឌី ធារិកា មានវ័យ ២០ ឆ្នាំហើយ បន្ទាប់ពីប្រឡូកសិល្បៈបានប្រមាណជាង ៣ ទៅ ៤ ឆ្នាំមកនេះ ហើយនាងត្រូវបានគេមើលឃើញថាមានការវិវឌ្ឍគួរឱ្យកត់សម្គាល់ ទាំងជីវភាព ការងារ

ជាពិសេសនោះគឺរូបសម្រស់កាន់តែមានរូបសម្រស់ស្រស់សោភាខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលនាងកំពុងពេញរូបពេញរាងនេះ ។ភាពស្រស់ស្អាត និង ប្លែករបស់ សុវត្ថិឌី ធារីកា ក៏ត្រូវបានអ្នកគាំទ្រដឹងដែរថា បានមកពីការកែច្នៃលើចំណុចខ្វះខាតមួយចំនួន ដូចជាការពត់តម្រង់ធ្មេញឱ្យកាន់តែស្រស់ស្អាត និង ញញឹមស្រស់ជាងមុន ហើយនាងក៏បានព្យាយាមធ្វើឱ្យខ្លួនឡើងគីឡូជាមុនបន្តិចផងដែរ ។ មកដល់ពេលនេះ តារាចម្រៀងដែលប្រសូតចេញពីកម្មវិធីប្រឡងចម្រៀងខាងលើ ទទួលបានតែការលើកសរសេរពីសំណាក់មហាជន

ឥតដាច់ទេខណៈឃើញនាងបង្ហាញខ្លួនចូលរួមកម្មវិធីណាមួយម្តងៗនោះ ។ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុន តារាចម្រៀងស្រីរូបនេះបានបង្ហាញវត្តមានច្រៀងក្នុងកម្មវិធីមង្គលការមួយនៅកោះពេជ្រ ជាមួយការគ្រងឈុតរ៉ូបពណ៌ក្រហមច្រាលសមនឹងរាងរៅដ៏តូចស្រឡូនរបស់នាងមួយ រំលេចឱ្យសម្រស់នាងកាន់តែទាក់ទាញ និង ស្រស់ស្អាតគួរឱ្យបេតី ដែលតាមរយៈនេះនាងកាន់តែទទួលបានការសរសើរទ្វេដង ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment