ខាងស្រីថា បងពូកែនឹកពេក ដណ្ដឹងអូនធ្វើជាប្រពន្ធទៅ បានជួបរាល់ថ្ងៃហើយ ចុងក្រោយខាងប្រុសលេងមែនទែនកុំអោយចាញ់ចិត្ត

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនបានយល់ជ្រាបច្បាស់ហើយថា ស្នេហា និងក្តីស្រលាញ់ចំពោះគ្នា វាមិនមែនជារឿងកើតឡើងចៃដន្យនោះទេ គឺសុទ្ធតែជានិស្ស័យ និងជាអ្វីៗធ្លាប់បានសាងរួមគ្នាពីអតីតជាតិ នេះបើយើងនិយាយបែបជំនឿ ប៉ុន្តែបើសិនជាយើងបានជួបអ្នកដែលយើងពេញចិត្ត និងស្រលាញ់ហើយនោះ គួរតែចេះថែរក្សាឲ្យបានល្អ កុំដល់ពេលតែបាត់បង់ហើយ ទើបស្តាយក្រោយនោះ។ជាក់ស្តែង ចំពោះមនុស្ស ដែលស្រលាញ់គ្នា គឺតែងតែជួបនូវរឿងជាច្រើន ដូចជាការឈ្លោះប្រកែកគ្នា និងការប្រច័ណ្ឌ ចំពោះ គ្នាជាដើម ដូច្នេះហើយយើងគួរតែរៀនយល់ចិត្តគ្នាទៅវិញទៅមក

និងព្យាយាមកាត់បន្ថយនូវអ្វី ដែលតែងតែបង្កជាជម្លោះរវាងគ្នានឹងគ្នា ទើបយើងអាចដើរឆ្លងកាត់ និងទទួលបាននូវសុភមង្គលពិតប្រាកដមួយនៅថ្ងៃអនាគត។យ៉ាងណាមិញ កាលពីយប់ម្សិលមិញនេះដែរ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្រឡែកមកអានអំពីប្រវត្ដិស្នេហា គូស្នេហ៏មួយគូរនេះវិញ ពិតជាអានហើយធ្វើឲ្យមហាជនមានការចាប់អារម្មណ៏ជាទីបំផុត។ ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក មួយមានឈ្មោះ Dara Chaya ត្រូវជាកូនកំលោះបានសរសេរយ៉ាងដូច្នេះថា៖«She said that and now I did it,

ពូកែនិយាយលេងពេកលូវ​ចូលដណ្តឹងមែនទែនមេីលម៉េចវិញ​ Thorn Piseysereyvattana”។ សូមជម្រាបផងដែរថា ខាងប្រុសបានឆែតទៅខាងស្រី ដោយបានប្រាប់ថា (នឹកចង់ជួបអូនគ្រប់ពេល) ស្រាប់តែខាងស្រីឆ្លើយតបបែបលេងធម្មតាមកវិញថា (ដណ្ដឹងអូនធ្វើជាប្រពន្ធទៅ បានជួបរាល់ថ្ងៃហើយ) មានណា ស្រាប់តែខាងប្រុស ចូលស្ដីដណ្ដឹងខាងស្រី ពិតប្រាកដមែន ហើយអ្នកទាំងពីរក៏បានភ្ជាប់ពាក្យ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះតែម្ដង»។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment