ក្ដៅៗ! ទីបំផុតអ្នកលក់អនឡាញដែលប្រើសម្ដីមិនសមរម្យ ពេលនេះបានចេញបកស្រាយជាសាធារណះសុំទោសដល់មហាជនហើយថា

ភ្នំពេញ ៖ ដូចដែលប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ចំពោះអ្នកលក់ ឡេ ម្សៅ និងខោអាវ មួយចំនួន នៅលេីបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាបណ្ដាញសង្គមផ្សេងៗទៀត ហេតុតែចង់លក់ដា ច់ គឺហ៊ានឡាយវីដេអូបញ្ចេញដើម ទ្រូ ង លេ ច លើ លេ ចក្រោម ដែលជាហេតុធ្វើឱ្យមានការប៉ះពាល់យ៉ាងខ្លាំង ទៅដល់សង្គមជាតិទាំងមូលតែម្ដង។ក្នុងនោះដែរ កាលពីព្រឹកម្សិលមិញនេះ ត្រូវ​នឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិ ដើម្បីស្ត្រី ដែលធ្វើឡើងនៅ វិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការមិនសប្បាយចិត្ដ ចំពោះអ្នកលក់ផលិតផលមួយចំនួន

តាមរយៈបណ្ដាញសង្គម ចំពោះការ ឡាយ លក់ផលិតផលដែលបញ្ចេញអស់កេ រ្តិ៍ ខ្មា ស របស់ខ្លួន។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖”ការ Live បែបនេះនាំឱ្យមានការបំពា នផ្លូវភេ ទ ស្រី ក្នុងសង្គមនាពេលបច្ចុប្បន្ន ហើយអាចនាំឱ្យកើតមាន ក រ ណី ចា ប់ រំ លោ ភ ផងដែរ”។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅក្រសួងប្រៃសនីយ និងទូរគមនាគមន៍ ឱ្យបិទរាល់គណនី ហ្វេសប៊ុកណា ដែលផ្សាយលក់ផលិតផល បញ្ចេញអស់កេ រ្តិ៍ ខ្មា សទាំងនេះ ចំណែកអ្នកមិនបញ្ចេញ កេ រ្តិ៍ ខ្មា ស់ មិនអីនោះទេ។បន្ទាប់​ពី​មានការ​លេីកឡេីង​ពី​សំណាក់​ សម្តេច​តេជោ​ ហ៊ុន​ សែន​ រួចមក​ ស្រាប់តែ​នៅ​យប់ថ្ងៃ​ដដែលនេះ​ ក៏មាន​គណនី​ហ្វេសបុក​ផេក​មួយ​ឈ្មោះ​

Naqueen Shop នៅតែបន្តប្រេីប្រាស់នូវ​ពាក្យ​ពេចន៍​មិនគួរ​គម្បី​ជាច្រើន​នៅ​ពេល​ Live លក់ផលិត​ ដែលហាក់បីជា​មិនខ្លាចរអាចំពោះ​ចំណាត់​ការរបស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​​ទាល់តែ​សោះ។យ៉ាង​ណាមិញ​ បន្ទាប់​ពី​មានការ​ប្រតិកម្ម​ពី​មហាជន​ជាច្រើន​រួចមក​​ ម្ចាស់​គណនី​ផេក​ហ្វេសប៊ុក​ខាងលើ​ ដែលមាន​ឈ្មោះ​ Naqueen Shop​ បាន​ធ្វើ​ការ​សុំទោស​ជាសាធារណៈ​ ដោយមាន​ខ្លឹមសារ​សរសេរ​រៀបរាប់​ដូច​តទៅ​៖«នាងខ្ញុំសុំទោសជាសាធារណៈ ចំពោះបងប្អូនទូទាំងប្រទេសកម្ពុជា និងលោកឪពុកសម្តេចតេជោ ហ៊ុន សែន ចំពោះកំហុសឆ្គងដែលសរសេរពាក្យក្នុងឡាយ និងការស្លៀកពាក់មិនសមរម្យ។​ នាងខ្ញុំសូមសន្យាថា នឹងកែប្រែកំហុសខុសឆ្គងទាំងអស់ចាប់ពីពេលនេះតទៅ»។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment