រឿងនេះមិនទាន់ចប់ទេ! ទំនាស់រឿងលោក ហេងឡុង និងសមាជិក LDP ល្បីកក្រើករហូតដល់ លោកតាសក់សភ្នំត្បែង ចេញប្រតិកម្មខ្លាំងៗចំៗ ថា…(មានវិដេអូ) ញាក់សាច់ម៉ង!

រំលឹកបន្តិចថា៖ ទាក់ទងនឹងហេតុការណ៍ដែលបានកើតឡើងនៅឯព្រលានយន្តហោះម៉ាឡេស៊ី កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដោយយុវជនមួយក្រុម បានលួចថតពីទិដ្ឋភាពច្រៀងរាំ របស់មនុស្សក្នុងក្រុមអ្នកសិល្បៈ ដោយដឹកនាំដោយលោកឧកញ៉ា ឡេង ណាវ៉ាត្រា រួមជាមួយលោក ហេង ឡុង ប្រធានសមាគមសិល្បករខ្មែរ។

យ៉ាងណាមិញនេះបើយោងតាមប្រភពផេកមួយដែលមានឈ្មោះថា លោកតាសក់សភ្នំត្បែង បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្កមហ្វេសប៊ុកថា ៖ ពេលនេះលោកតាសូមជំរាបជូនទៅចៅៗដែលជាភាគីជម្លោះទាំងពីរ រវាងភាគីខាងពលករខ្មែរនៅកូរ៉េ និងភាគី

សិល្បៈករខ្មែរនៅកម្ពុជាមេត្តាជ្រាប៖ក្នុងពេលនេះលោកតាសុំបិណ្ឌបាតចៅទាំងអស់គ្នាទៅចុះ ព្រោះថារឿងហេតុដែលបានកើតឡើងកន្លងមកនេះចៅទាំងពីរក្រុមគឺគ្មានអ្នកណា ដែលជាអ្នកត្រូវនោះទេណាចៅ។បើនិយាយឱ្យសុក្រិតនិងយុត្តិធម៌សច្ចៈធម៌ពិតប្រាកដចំពោះរឿងរបស់ចៅៗទាំងពីរក្រុមគឺមានកំហុសដូចៗគ្នា។ហើយកំហុសនោះគឺ៖ ទី១-ចំពោះចៅៗខាងក្រុមសិល្បៈករ ចៅៗទាំងអស់គ្នាត្រូវយល់អំពីភារកិច្ចនិង

កាតព្វកិច្ចរបស់យើងរៀងៗខ្លួនឱ្យបានច្បាស់លាស់ថា៖ តើពួកចៅៗគឺជាអ្នកណា? តាមពិតគឺពួកចៅៗសុទ្ធតែជាគំរូរមួយរបស់ជាតិសាសន៏ទាំងមូល ហើយជាគំរូរមួយដល់មនុស្សលោកទូទៅដែលមានឈាមជ័រជាកូនខ្មែរធ្វើការរៀនសូត្រតាមនិងធ្វើជាគំរូរតាម ហើយក៏

ជាអ្នកដែលថែរក្សានូវចរិយាសម្បត្តិវប្បធម៌ជាតិរបស់ខ្មែរទាំងមូលផងដែរ ដូច្នេះចៅៗគួរពិនិត្យមើលអំពីកាយវិការ អត្តចរិកនិងសកម្មភាពរបស់ចៅៗបានធ្វើកន្លងមកនៅទីកន្លែងសាធារណៈក្នុងពេលនោះទៅមើលថា៖ តើពួកចៅៗសក្តិសមជាអ្នកថែរក្សានូវវប្បធម៌ជាតិខ្មែរដែរឬទេ? តើចៅៗ

សក្តិសមជាគំរូរបស់កូនខ្មែរទាំងអស់ដែរទេ? តើចៅៗសក្តិសមជាអ្នកដែលផ្សព្វផ្សាយនូវវប្បធម៌ថ្លៃថ្នូររបស់ជាតិខ្មែរដែរទេ?(ចម្លើយឆ្លើយថា មិនសមទេ) ដូច្នេះចំពោះពាក្យរិៈគន់ទាំងឡាយណាដែលថាពូជខ្មែរទាំងអស់សុទ្ធតែជាពូជថោកទាបនោះ បើទោះជា

គ្មានអ្នកណារិះគន់ នូវពាក្យទាំងអស់នេះឡើងក៏ដោយចុះ ក៏ទង្វើររបស់ពួកចៅៗបានធ្វើនោះ វាបានបញ្ជាក់ឱ្យមនុស្សទាំងអស់លើពិភពលោកដែលបានស្គាល់អំពីវប្បធម៏ជាតិខ្មែរ បានវាយតម្លៃថាពូជខ្មែរទាំងអស់សុទ្ធតែជាពូជថោកទាបរួចបាត់ទៅហើយណាចៅៗ។ ដូច្នេះមិនចាំបាច់មាន

អ្នកណាគេប្រើពាក្យពូជខ្មែរជាពូជថោកទាបនោះទេ ក៏វាថោករួចបាត់ទៅហើយពីទង្វើរដែលពួកចៅៗបានធ្វើ។ ដូច្នេះសូមចៅៗនាំគ្នាបញ្ឍប់ការយកឈ្នះ-ចាញ់គ្នាត្រឹមហ្នឹងចុះហើយនាំគ្នារួបរួមសាមគ្គីគ្នាឡើង ត្រូវចេះយោគយល់គ្នា កែតម្រូវនូវកំហុសដល់គ្នាទៅវិញទៅមកដោយភាពស្ងៀមស្ងាត់ ទើបស្រុកទេសខ្មែរយើងរីកចម្រើនទៅមុខណាចៅៗ។

ទី២-រីឯកំហុសរបស់ខាងក្រុមចៅពលករខ្មែរនៅកូរ៉េវិញ កំហុសរបស់ចៅគឺមិនត្រូវថតសកម្មភាពណាមួយដែលជាទង្វើរខុសឆ្គងរបស់ខ្មែរដែលមានឈាមជ័រដូចគ្នានេះទៅបង្ហោះផ្សព្វផ្សាយជាសាធារណៈរិះគន់ពូជខ្មែរខ្លួនឯងជាពូជថោកទាបបែបនេះឡើយ ព្រោះថាក្នុង

ប្រទេសរបស់យើងគឺមានច្បាប់ មានអ្នកគ្រប់គ្រងផ្នែករក្សានូវវប្បធម៌របស់ជាតិ ដូច្នេះបើចៅថតបានសកម្មភាពណាមួយដែលចៅមើលឃើញថា វាជាទង្វើរនាំអោយបាត់បង់នូវតម្លៃវប្បធម៌របស់ជាតិទាំងមូលនោះ ចៅគួរតែយករូបភាពដែលថតបានមកនោះបញ្ជូនមកឱ្យអ្នកគ្រប់គ្រងខាង

ផ្នែកសិល្បៈដែលជាផ្នែកផ្សព្វផ្សាយរក្សានូវវប្បធម៌របស់ជាតិខ្មែរឬផ្នែកណាមួយដែលមានតួរនាទីទទួលខុសត្រូវផ្សេងៗពីនេះ ដើម្បីធ្វើការកោះហៅក្រុមសិល្បៈករទាំងអស់នោះ មកធ្វើការណែនាំអប់រំនូវរាល់កំហុសរបស់ខ្លួនដែលបានកើតឡើងទាំងនោះ ដើម្បីកុំមានរឿងកើត

ឡើងដូចនេះតទៅទៀត មិនត្រូវហែកកេរ្តិ៌ខ្មែរដូចគ្នាបែបនេះអោយគេឯងខាងក្រៅដឹងរឿងឡើយ វាជាទំលាប់មិនល្អទេណាចៅ។ តែយ៉ាងណារឿងចៅទាំងពីក្រុមនេះ គឺគ្មានអ្នកណាឬក្រុមណា ត្រូវនោះទេ គឺខុសទាំងពីរក្រុម។ហេតុនេះ សូមសម្របសម្រួលគ្នាដោយ

ចិត្តត្រជាក់ទាំងសងខាង ត្រូវចេះជួយគ្នាទៅវិញទៅមកទើបប្រពៃ ធ្វើបែបនេះទើបហៅថាខ្មែរចេះជួយខ្មែរ ហើយចេះជួយកែតម្រូវចំណុចខុសឆ្គង ដល់គ្នាទៅវិញទៅមក។ ប៉ុន្តែបើពួកចៅៗទាំងសងខាង នាំគ្នាធ្វើបែបនេះតទៅទៀត ម្នាក់ៗនៅតែប្តឹងផ្តល់គ្នាទៅវិញទៅមកនៅតែចង់ឈ្នះចាញ់គ្នាគ្មានទីបញ្ចប់បែបនេះ គឺគ្មានអ្នកណា

មួយត្រូវនោះទេគឺខុសទាំងពីរ ខុសត្រង់ថានៅសុខៗនាំគ្នាដៀលពូជខ្មែរទាំងអស់ដែលជាពូជដូចគ្នាឱ្យអ្នកដទៃមើលងាយ ឱ្យអ្នកដទៃដឹងរឿង ផ្ទៃក្នុងគ្រួសាររបស់ខ្លួនដែលជាពូជខ្មែរដូចគ្នា ឈ្លោះគ្នា មិនត្រូវគ្នា ហើយលទ្ធផលចុងក្រោយសួរថាតើ

អ្នកណាថោក គឺពូជខ្មែរទាំងអស់ខ្លួនឯងនេះហើយដែលជាអ្នកថោក មិនមែនអ្នកដទៃទេ គេមានតែសប្បាយចិត្តថែមទៀតពេលដែលឃើញខ្មែរយើងឈ្លោះគ្នាបែបនេះណាចៅៗ។ ម្យ៉ាងទៀតបើទោះជាមានការប្តឹងផ្តល់គ្នាឈ្នះចាញ់ក៏ដោយចុះ សួរថាអ្នកឈ្នះជាអ្នកណា?ហើយអ្នកចាញ់ជាអ្នកណា?សូមនាំគ្នាពិចារណាចុះចៅៗ ព្រោះ

រឿងទាំងអស់នេះ មិនមែនជាបញ្ហារឬជាពេលវេលាដែលចៅៗត្រូវនាំគ្នាប្រកែកគ្នាឬយកឈ្នះចាញ់គ្នាតទៅទៀតនោះទេ លោកតាសុំបិណ្ឌបាតរឿងទាំងអស់នេះពីចៅៗគ្រប់គ្នាទៅចុះ ព្រោះថាអ្នកដែលខ្មាស់គេគឺយើងទាំងអស់គ្នាដែលជាខ្មែរនេះឯង ហើយឈប់ញុះញង់គ្នាអោយឈ្លោះគ្នាទៀតណា។សាធុរសូមចូលចម្រើនទាំងអស់គ្នា៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវិដេអូខាងក្រោម៖

Related posts

Leave a Comment