លោក ផែង វណ្ណៈ សូមអោយសមត្ថកិច្ច ចាត់ការ​លេីអ្នកលក់អនឡាញរូបនេះផង ដោយតែងតែប្រើពាក្យសម្តីមិនសមរម្យ រហូត

ដូចដែលប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ចំពោះអ្នកលក់ ឡេ ម្សៅ និងខោអាវ មួយចំនួន តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក ក៏ដូចជាបណ្ដាញសង្គម ផ្សេងៗទៀត ហេតុតែចង់លក់ដា ច់ គឺហ៊ានឡាយវីដេអូបញ្ចេញដើម ទ្រូ ង លេ ច លើ លេ ចក្រោម ដែលជាហេតុធ្វើឱ្យមានការប៉ះពាល់យ៉ាងខ្លាំង ទៅដល់សង្គមជាតិទាំងមូលតែម្ដង។

ក្នុងនោះដែរ កាលពីព្រឹកមិញនេះ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិ ដើម្បីស្ត្រី ដែលធ្វើឡើងនៅ វិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការមិនសប្បាយចិត្ដ ចំពោះអ្នកលក់ផលិតផលមួយចំនួន តាមរយៈបណ្ដាញសង្គម ចំពោះការ ឡាយ លក់ផលិតផលដែលបញ្ចេញអស់កេ រ្តិ៍ ខ្មា ស របស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖”ការ Live បែបនេះនាំឱ្យមានការបំពា នផ្លូវភេ ទ ស្រី ក្នុងសង្គមនាពេលបច្ចុប្បន្ន ហើយអាចនាំឱ្យកើតមាន ក រ ណី ចា ប់ រំ លោ ភ ផងដែរ”។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅក្រសួងប្រៃសនីយ និងទូរគមនាគមន៍ ឱ្យបិទរាល់គណនី ហ្វេសប៊ុកណា ដែលផ្សាយលក់ផលិតផល បញ្ចេញអស់កេ រ្តិ៍ ខ្មា សទាំងនេះ ចំណែកអ្នកមិនបញ្ចេញ កេ រ្តិ៍ ខ្មា ស់ មិនអីនោះទេ។

យ៉ាងណាមិញ ក្រោយការប្រកាសរបស់សម្ដេចតេជោ កាលពីព្រឹកមិញរួចមក យើងសង្កេតឃើញថា នៅមានគណនី ហ្វេសប៊ុកមួយចំនួន នៅតែឡាយវីដេអូបញ្ចេញ កេ រ្ដិ៍ ខ្មា ស់ ឥតមានខ្លាចបន្ដិចសោះឡើយ។ ជាក់ស្ដែង នាខណៈពេលមុននេះបន្ដិច យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ផែង វណ្ណៈ បានបង្ហាញពីម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Naquee Shop និងបានសរសេរប្រាប់ឱ្យដឹងថា៖”នាងនេះ​ ឌឺ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ណាស់​ ប្រេីពាក្យ​ ចុ យ រហូត​។ សង្ឃឹមថា​ សមត្ថកិច្ច​ ក្រសួងមហាផ្ទៃ​ និង​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ចាត់ការ​លេីនាងនេះទៅចុះ​“។

Related posts

Leave a Comment