នៅចាំនាងបានទេប្រិយមិត្ត? អតីតបេក្ខភាពThe Voice Kids កែវ ទិត្យផល្លី លេចមុខជាថ្មី ច្រៀងបទ «ព្រោះតែបង»ពីរោះខ្លាំង (មានវីដេអូ)

ភ្នំពេញ៖ ជាការពិតណាស់ នៅក្នុងសង្គមសិល្បៈកម្ពុជាមានតារាប្រុសស្រីវ័យក្មេងជាច្រើនកំពុងឈានជើងចូលប្រឡូកខ្លួនក្នុងរង្វង់សិល្បៈ ហើយបច្ចុប្បន្ននេះ កម្ពុជាក៏មានកម្មវិធីប្រកួតប្រជែងជាច្រើនសម្រាប់ឲ្យគ្រប់គ្នាមានឱកាសចូលរួមប្រកួតប្រជែង ដោយក្នុងនោះក៏មានកម្មវិធី The Voice Kids Cambodia ដែលជាកម្មវិធីមួយកំពុងមានមហាជនជាច្រើនមានការគាំទ្រ។

យ៉ាងណមិញ កម្មវិធី The Voice Kids Cambodia ជាកម្មវិធីមួយដែលផ្ដល់ឱកាសដល់កុមារៗ ដើម្បីបង្ហាញពីសមត្ថភាព របស់ពួកគេឲ្យមហាជន និង ប្រទេសផ្សេងៗបានឃើញថាកូនខ្មែរក៏មានសមត្ថភាពខ្លាំងដូចជាប្រទេសផ្សេងៗ។ ជាក់ស្ដែង ប្រិយមិត្តប្រាកដជានៅចាំកុមារី កែវ ទិត្យផល្លី ដែលកុមារីមួយនេះ ក៏មានមហាជនជាច្រើនចូលចិត្ត និងគាំទ្រដល់នាង តែសោកស្ដាយដោយកុមារីរូបនេះ មិនបានទទួលបានពានរង្វាន់ពីកម្មវិធី The Voice Kids Cambodia រដូវកាលទី១ នោះទេ ។

តែទោះជាយ៉ាងណាក្តី ដោយសារតែកុមារីរូបនេះមានសម្លេងពីរោះខ្លាំង ទើបធ្វើឲ្យហ្វេនមិនថាក្មេងចាស់ ស្រលាញ់ចូលចិត្តនាងគ្រប់គ្នា។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ កុមារីរូបនេះបានបញ្ចេញវីដេអូរបស់ខ្លួន ក្នុងបទចម្រៀង «ព្រោះតែបង» បើបានស្ដាប់សម្លេង ហើយមិនបានមើលនៅវីដេអូច្បាស់ជានិយាយថា ជាសម្លេងរបស់មនុស្សធំពេញវ័យជាអ្នកច្រៀង តែតាមពិតជាសម្លេងកុមារី កែវ ទិត្យផល្លី ជាអ្នកច្រៀងផ្ទាល់ស្ដាប់ហើយពិតជាពីរោះ និងផ្អែមស្រទន់តែម្ដង៕

Related posts

Leave a Comment