ចប់ហើយ! ក្រោយលឺដំណឹងល្វើយៗថាលោកឧកញ៉ា ឌួង​ ឆាយ ថានឹងចាត់ការតាមច្បាប់ ដោយគ្មានការលើកលែង ស្រាប់តែជនបង្ក បង្ហោះសារតបវិញភ្លេត យ៉ាងខ្លីថា…

រំលឹកបន្តិចថា៖ កាលពីប៉ុន្មានថ្ងៃមុននេះ វេលាម៉ោងប្រមាណជា១និង៣០នាទី ឈា នចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ មាន ក រ ណី គ្រោះ ថ្នាក់ ចរា ចរណ៍ មួយបានកេីតឡេីងរវាងរថយន្ដដ៏ទំនើបម៉ាក់ រ៉ូរ៉យ ពណ៏ស ជារបស់លោកឧកញ៉ា ឌួង ឆាយ ប៉ះជាមួយរថយន្តម៉ាក

កាម៉ារី ហាយប្រ៊ីតមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY 1549 នៅចំណុចផ្លូវមុន្នីវង្ស កែងផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។យ៉ាងណាមិញក្រោយពីបែកធ្លាយដំណឹងល្វើយៗថាលោកឧកញ៉ា ឌួង ឆាយ ថានឹង

ចាត់ការតាមច្បាប់ ដោយគ្មានការលើកលែងឲ្យជនបង្កទៀតទេ ស្រាប់តែនៅមុននេះបន្តិចបើយោងតាមប្រភពគណនីជនបង្កបានបង្ហោះសារបន្ថែមទៀតថា៖«ជីវិតខ្ញុំគាំងត្រឹមនឹងហើយបងប្អូន!តើអោយខ្ញុំរំពឹងអីទៀតចាប់ពីថ្ងៃនេះតទៅលុយក៏ជំពាក់ថ្លៃឡានមិនទាន់បង់រួច ឡានក៏ជាប់គាំង ការរកសុីក៏

ត្រូវខាតបង់ តើអោយខ្ញុំរកចំនូលផ្លូវណាទៀតបងប្អូន?សូមលោកឧកញ៉ាមេត្តាករុណានឹងលើកលែងដល់រូបខ្ញុំបាទផង🙏 គ្រួសាររបស់ខ្ញុំលំបាកណាស់រាល់ថ្ងៃនេះ បើកាលណាអត់ខ្ញុំគឺលំបាកហើយរាល់ថ្ងៃនេះជាពិសេសលោកអ្នកមាន

គុណរបស់ខ្ញុំទាំងពីរ គាត់កំពុងមានជម្ងឺទៀតផង សូមសណ្តោសប្រណីដល់ខ្ញុំផង🙏រាល់ខ្ញុំកំហុសឆ្គងនេះគឺកើតឡើងដោយអចេតនា នឹងការធ្វេសប្រហែសរបស់ខ្ញុំបាទ សូមប្រណីមេត្តាដល់ជនក្រីក្រម្នាក់ផង អោយជីវិតខ្ញុំនឹងក្រុមគ្រួសាររបស់ខ្ញុំរស់ឡើងវិញផង🙏»៕
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖

Related posts

Leave a Comment