ចូលរួមត្រេកអរផង! ទីបំផុតនាយ តាក់ស៊ី បានទិញរថយន្តសំរាប់ជិះផ្ទាល់ខ្លួនហើយ ក៍ប៉ុន្តែរូបលោក ខ្វះលុយអោយគេចំនួន មានវីដេអូ

បើនិយាយពីស្ថានភាព នៃការរស់នៅរបស់នាយ តាក់សុី តាំងពីរូបគាត់បានសឹកលាចាកសិក្ខាបទរួចមក ប្រិយមិត្ដដែលជាអ្នកនិយាយប្រើប្រាស់បណ្ដញសង្គម ហ្វេសប៊ុកប្រាកដជាបានជ្រាបរួចមកហើយ ចំពោះរឿងរ៉ាវរបស់នាយ តាក់សុី ដែលកាលពីពេលថ្មីៗនេះ រូបលោកក៏ត្រូវបានលោកចោរ លួយលូកហោប៉ៅ លួចយកលុយអស់មួយចំនួនធំផងដែរ។

ប៉ុន្ដែអ្វីដែលជាដំណឹងល្អទៅដល់មហាជន សម្រាប់ការរស់នៅរបស់នាយ តាក់សុី នាពេលនេះ ដោយកាលពីម្សិលមិញថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ រូបលោកត្រូវបានសប្បុរសជនជាច្រើន បានផ្ដល់ជូនថវិកាដើម្បីជួយសម្រួលទៅដល់ការប្រើប្រាស់មធ្យោបាយធ្វើដំណើរប្រចាំថ្ងៃ ដោយពេលនេះនាយ តាក់សុី បានទិញរថយន្ដមួយគ្រឿងបានហើយ ប៉ុន្ដែរូបលោកនៅខ្វះលុយអោយម្ចាស់រថយន្ដគេ ចំនួន ២,០០០ដុល្លារបន្ថែមទៀត។

ទន្ទឹមនឹងនេះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក លោក K01 បានសរសេរប្រាប់ឱ្យដឹងថា៖”មកអបអរជាមួយនឹងនាយតាក់ស៊ី ដែលបាននាំសមាជិកថ្មីចូលផ្ទះ ហើយពេលនេះ សូមអោយបងជួបតែសំណាងល្អអរគុណដល់ គ្រុប ស្រលាញ់មួយជីវិត បេះដូងមនុស្សធម៏ ដែលបានរៃគ្នា ជួយបានខ្លះ ខ្លះទៀត គឺខ្វះគេសិន”៕

Related posts

Leave a Comment