ទប់ទឹកភ្នែកមិនជាប់ទេ! មច្ចុរាជលើដងវិថីអើយ តើអ្នកដឹងទេថា ព្រោះតែអ្នកបើកបំពាន ព្រោះតែអ្នកធ្វេសប្រហែស អ្នកបានបំផ្លាញក្តីសង្ឃឹមចុងក្រោយរបស់ឪពុកម្តាយក្រខ្សត់នេះឲ្យរស់ពិបាកជាង ស្លា ប់ ព្រោះតែបាត់បង់កូនស្រីដែលជាបេះដូងថ្លើមប្រមាត់របស់ពួកគាត់..

ម្សិលមិញនេះ នាថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២០ គេប្រទះឃើញ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Mak Reachy បានបង្ហោះសារដ៏សែនរំជួលចិត្តមួយ រៀបរាប់ទាំងទឺកភ្នែក ពីក្មេងស្រីម្នាក់ ស្លាប់ទាំងវ័យក្មេង ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ម្ចាស់ហ្វេសប៊ុករូបនេះបានបន្តថា៖

“ក្មេងស្រីម្នាក់ដែលបានកើតក្នុងគ្រួសារខ្សត់ខ្សោយ ម្តាយជាអ្នកលក់ដូរតិចតួចនៅផ្សារ ឯឪពុកវិញស្រវឹងស្រារាល់ថ្ងៃ ប៉ុន្តែទោះយ៉ាងណាពួកគាត់បានតស៊ូអោយកូនស្រីរៀនដល់ចប់!!

ក្មេងស្រីម្នាក់នេះធំធាត់ដោយគ្មានលុយចាយ គ្មានសម្ភារៈនិយមដូចកូនគេ ហើយនាងអាចផ្លាស់ប្ដូរឪពុកអោយឈប់ស្រវឹងស្រាបានដោយបេះដូង។ នាងបានផ្តល់ក្តីសង្ឃឹមនិងក្តីស្រលាញ់យ៉ាងធំធេងដល់ឪពុកម្តាយនិងសង្គម។

ទើបតែអាយុ22ឆ្នាំនាងក្លាយជាអ្នកគ្រូបង្រៀន អាចចែករំលែកចំណេះដឹង និងអាចអប់រំក្មេងជំនាន់ក្រោយអោយប្រកបដោយគុណធម៌ ថែមទាំងឆ្លៀតធ្វើការយកលុយផ្ញើឪពុកម្តាយ។ រៀនជាប់ជាសិស្សពូកែ អាចប្រលងជាប់អាហារូបករណ៍ ធ្លាប់ទទួលសញ្ញាបត្រនៅប្រទេសជប៉ុន នាងពិតជាអស្ចារ្យណាស់ ប៉ុន្តែ…..

មច្ចុរាជលើដងវិថីអើយ តើអ្នកដឹងទេថា ព្រោះតែអ្នកបើកបំពាន ព្រោះតែអ្នកធ្វេសប្រហែស អ្នកបានបំផ្លាញក្តីសង្ឃឹមចុងក្រោយរបស់ឪពុកម្ដាយក្រខ្សត់នេះអោយរស់ពិបាកជាងស្លាប់ ព្រោះតែបាត់បង់កូនស្រីដែលជាបេះដូងថ្លើមប្រមាត់របស់ពួកគាត់។ តើអ្នកអាចសងអ្វីខ្លះ?សងក្តីសង្ឃឹម?សងការឈឺចាប់?សងក្តីស្រលាញ់?រឺអាងសងលុយ???

គាត់ក្រមែន តែក្តីសុខគាត់ទាំងពីរមិនមែនលុយកាក់ រឺមាសប្រាក់ពីកូនទេ គឺជាក្តីសុខដែលបានឃើញគ្រាប់ពេជ្រមួយគ្រាប់នេះជាប្រយោជន៍ដល់សង្គមជាតិ តែអ្នកបែរជាមកប្រល័យជីវិតកូនស្រីគាត់យ៉ាងសាហាវឃោរឃៅបែបនេះ។

សូមប្អូនស្រីទៅកាន់កន្លែងស្ងប់សុខ បើមានជាតិក្រោយសូមអោយបានខ្ពង់ខ្ពស់ អាយុយឺនយូរ ជាក្តីស្រលាញ់ចំពោះមនុស្សគ្រប់គ្នាលើសជាតិនេះទៀតកុំបីខាន។ អ្នកបើកបរទាំងឡាយ ចូរអ្នកយកការឈឺចាប់គ្រួសារគេដាក់ក្នុងចិត្តអ្នកហើយបើកបរដោយមានការប្រុងប្រយ័ត្នអោយបានខ្ពស់ជាងនេះ”៕

Related posts

Leave a Comment