ថៃ ៖ នាពេលបច្ចុប្បន្ន តារាសម្តែងស្រីដ៏ស្រស់សោភា ស៊ីន យូប៊ីន កាន់តែឡើងកូដរឹតតែខ្លាំងឡើង ដោយរយៈពេលកន្លងទៅ យើងអវត្តមានរបស់នាង ទាំងក្នុងប្រទេសនិងក្រៅប្រទេស ខណៈពេលដែលតារាស្រីស្រស់រូបនេះ ទើបទទួលបានពានរង្វាន់នៅឯក្រៅប្រទេសផងដែរ។កាលពីម្សិលមិញកន្លងទៅនេះ តារាសម្តែងស្រីវ័យក្មេង បានបង្ហាញសម្រស់របស់ខ្លួន នៅក្នុងពិធីបង្ហាញម៉ូតមួយនៅឯប្រទេសថៃ ជាមួយនឹងរ៉ូបដ៏ស្រស់ស្អាតពណ៌ស ទាក់ភ្នែកហ្វេនគ្រប់គ្នាយ៉ាងខ្លាំង
លើសពីនេះទៅទៀតនាង ក៏បានបង្ហោះរូបថតជាមួយតារាសិល្បៈ បង្ហាភាពសិទ្ធិស្នាលជាមួយជនជាតិថៃប៉ុន្មានដួងល្បីៗផងដែរ។អ្វីកាន់តែពិសេសជាងនេះទៅទៀត គឺសម្រស់របស់កញ្ញា យូប៊ីន ពិតជាស្រស់ស្អាត ហើយនឹងលេចធ្លោមែនទែន ទោះថតរូបជាមួយតារាថៃ គឺថា សម្រស់របស់ពួកគេមិនចាញ់គ្នាប៉ុន្មាននោះទេ។ ទៀតសោត ក៏មានអ្នកគាំទ្រ និងដូចជាមហាជនបានចេញជាមតិផងដែរថា ពិតជាស្រស់និង លេចធ្លោខ្លាំងមែនទែន៕ប្រភព៖ហ្វេសប៊ុក