គាំទ្រពេញទំហឹង! ទីបំផុត សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យ បិទគណនីហ្វេសប៊ុក អ្នក Live លក់ផលិតផល ដែលបញ្ចេញអ​ស់កេ​រ្តិ៍ខ្មា​ស

នៅព្រឹកមិញនេះ នាថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០២០ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព។

ឆ្លៀតក្នុងឱកាសនោះ សម្តេចក៏បាន បានសម្តែងការមិនសប្បាយចិត្តនោះឡើយ ចំពោះការផ្សាយ «Live» លក់ផលិតផលតាម Facebook ដែលបញ្ចេញអស់កេរ្តិ៍ខ្មាស។ សម្តេច ក៏បានបញ្ជាទៅក្រសួងប្រៃសនីយ និងទូរគមនាគមន៍ ឱ្យបិទរាល់គណនី Facebook ផ្សាយលក់ផលិតផលដែលបញ្ចេញអ​ស់កេរ្តិ៍ខ្មា​សទាំងនេះ ហើយចំពោះអ្នកណា ដែលមិនបញ្ចេញកេ​រ្តិ៍ខ្មា​ស់ មិនអីនោះទេ។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ការ Live បែបនេះនាំឱ្យមានការបំពានផ្លូវភេទស្រីក្នុងសង្គមនាពេលបច្ចុប្បន្ន ហើយអាចនាំឱ្យកើតមានការណីចា​ប់រំ​លោ​ភផងដែរ៕

Related posts

Leave a Comment