ទីបំផុតថ្ងៃដែល តារាសម្តែងជើងចាស់ ស្វែង សុជាតា រងចាំ បានមកដល់ហើយ, ផ្ទះថ្មីគាត់ ពិតជា ស្រស់ស្អាត បរិយាកាសល្អ គួរឲ្យចង់រស់នៅណាស់

មហាជនជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារា​សម្ដែង​ជើង​ចាស់​របស់ខ្មែរយើងម្នាក់ គឺ ​អ្នក​នាង ស្វែង សុជាតា មកទល់ពេលនេះ តារារូបនេះ​នៅតែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនទូទៅ ហើយអ្នកនាង ក៏ធ្លាប់បានប្រឡូកក្នុងការសម្តែងឲ្យផលិតកម្មធំៗ នៅក្រៅប្រទេសផងដែរ។

ជាពិសេសនោះ ទៅលើសមត្ថភាពទេពកោសល្យដ៏ល្អឥតខ្ចោះរបស់អ្នកស្រី ដែលជាតារាសម្តែងស្រី ដ៏ឆ្នើមម្នាក់ អាចបត់បែនបានគ្រប់តួអង្គសម្តែងទាំងអស់ថែមទៀតផង។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២០ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៍ ក្រោយឃើញ ស្វែង សុជាតា បើកបង្ហាញផ្ទះថ្មីរបស់ខ្លួន ដែលទើបសង់រួច មើលទៅពិតជាធំ ស្រស់ស្អាត បរិយាកាសល្អ គួរឲ្យចង់រស់នៅ។ តារាសម្តែងស្រីរូបនេះ បានភ្ជាប់សារបញ្ជាក់បន្ថែមថា៖ “សំរាកពីការងារមកសំអាតផ្ទះថ្មីម្តង” គាត់បន្តទៀតថា “ថ្ងៃដែលពួកយើងរង់ចាំ ចប់រួចរាល់ហើយ ចូលសំអាតចេញម្តង”៕

Related posts

Leave a Comment