ចំៗ ល្អណាស់! ទីបំផុត ថៅកែហាងពេជ្រ ចេញមុខឆ្លើយសំនួរ ដែល បងប្អូន និងអ្នកសារព័ត៌មាន សួរថាលោកស្រីថា “ហេតុអ្វី បានជាលោកស្រី ធ្វើកម្មវិធីសិក្ខាសាលា ធ្វើកម្មវិធីបង្រៀន រាល់ដង មិនមានឲ្យបង់ប្រាក់ សូម្បីតែ១រៀល? (មានវីដេអូ)

ប្រិយមិត្តជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិខាន លោកស្រី ទ្រី ដាណា ដែលជាថៅកែហាងពេជ្រ ដ៏ស្រស់ស្អាត និងមានចិត្តធម៌ម្នាក់ កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន តាមរយៈ មុខជំនួញដ៏ធំរបស់លោកស្រី ដោយមានការរីកចំរើនខ្លាំង គួរឲ្យកក់សំគាល់។

ក្រៅពីមុខជំនួញ លោកស្រី ត្រូវបានគេមើលឃើញថា ជាមនុស្សម្នាក់ដែលមានចិត្តធម៌ ដែលតែងតែធ្វើញឹកញាប់ ជូនចំពោះអ្នកកំពុងត្រូវការចាំបាច់ តាមភាពជាក់ស្តែង។ ទង្វើរទាំងនេះហើយ ដែលជាគំរូល្អ សម្រាប់ពលរដ្ឋផ្សេងៗទៀតផងដែរ បើទោះរកស៊ីមានបានយ៉ាងណា ក៏នៅតែមិនរើសអើងដល់ជនក្រីក្រឡើយ។

ចំណែកនៅមុននេះបន្តិច​ នាថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ គេប្រទះឃើញ ថៅកែហាងពេជ្រ រូបនេះ​បានបញ្ចេញវីដេអូដ៏គួរឲ្យចាប់អារម្មណ៍មួយ ឆ្លើយតបទៅបងប្អូនទំាងអស់គ្នា ក៏ដូចជាអ្នកសារព័ត៌មាន ផងដែរ ដែលធ្លាប់សួរលោកស្រីកាលពីពេលកន្លងទៅ ដោយចោទសួរថា “ហេតុអ្វី បានជាលោកស្រី ធ្វើកម្មវិធីសិក្ខាសាលា រាល់ដង ធ្វើកម្មវិធីបង្រៀន មិនមានឲ្យបង់ប្រាក់?”។ ដើម្បីជ្រាប កាន់តែច្បាស់ តោះទៅស្តាប់ការឆ្លើយតបចំៗ ខ្លីៗ ស្រួលយល់ទាំងអស់គ្នា៕

Related posts

Leave a Comment