ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហេីយ ដែលកាលពីប៉ុន្មានថ្ងៃមុននេះ វេលាម៉ោងប្រមាណជា១និង៣០នាទី ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ មាន ក រ ណី គ្រោះ ថ្នាក់ ចរា ចរណ៍ មួយបានកេីតឡេីងរវាងរថយន្ដដ៏ទំនើបម៉ាក់ រ៉ូរ៉យ ពណ៏ស ជារបស់លោកឧកញ៉ា ឌួង ឆាយ ប៉ះជាមួយរថយន្តម៉ាក កាម៉ារី ហាយប្រ៊ីតមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY 1549 នៅចំណុចផ្លូវមុន្នីវង្ស កែងផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តម៉ាក កាម៉ារី ហាយប្រ៊ីតនេះមានគ្នា៤នាក់បេីកបរដោយបុរសម្នាក់ក្នុងដំណើរពីលិចទៅកេីតតាមបណ្ដោយផ្លូវកម្ពុជាក្រោមរហូតមកដល់ចំណុចផ្លូវបែកជាបួនក៏ទៅប៉ះជាមួយរថយន្ដដ៏ទំនើបម៉ាក់ រ៉ូរ៉យ របស់លោកឧកញ៉ា ឌួង ឆាយ ខណៈដែលកំពុងធ្វើដំណើរពីទិសខាងជេីងមកទិសខាងត្បូងតាមបណ្ដោយផ្លូវមុនីវង្ស។
យ៉ាងណាមិញ កាលពីរសៀលថ្ងៃមិញនេះ លោកឧកញ៉ា ឌួង ឆាយ បានមានការលេីកឡេីងនៅលេីទំព័រហ្វេសប៊ុកដោយមានខ្លឹមសាររៀបរាប់ថា៖«សូមមតិយោបល់របស់ពូមីងបងប្អូនទាំងអស់គ្នា ដើម្បីខ្ញុំធ្វើការសំរេចចិត្ត និងឡាយវីដេអូនៅថ្ងៃស្អែកយប់អំពីការសំរេចចិត្ត និងគោលជំហររបស់ខ្ញុំណា។ សូមអរគុណពូមីងបងប្អូនចំពោះការបារម្ភ និងស្រលាញ់រាប់អានណា»។
ជាមួយគ្នានេះដែរ លោកឧកញ៉ា ឌួង ឆាយ ក៏បានភ្ជាប់ជាមួយនូវឯកសារតារាងតម្លៃទិញសម្ភារៈជួសជុលរថយន្ដដ៏ទំនើបម៉ាក រ៉ូរ៉យ ដោយមិនទាន់គិតថ្លៃជួសជុល និងតម្លេីងបាញ់ថ្នាំនោះទេ គឺអស់រហូតដល់ទៅ 141,504 ដុល្លារឯណោះ ដែលចំនួននេះគឺអាចយកទៅទិញបានផ្ទះវិឡាមួយខ្នងទៅហេីយ ។
ដោយឡែក បន្ទាប់ពីមានការលេីកឡេីងពីលោកឧកញ៉ា ឌួង ឆាយ រួចមក ស្រាប់តែម្ចាស់រថយន្តបង្កក៏បានចេញជាវីដេអូសំពះធ្វើការសុំទោសជាសាធារណៈ និងបានមានការលើកឡើងថា៖«សូមគោរពជំរាបសួរពុកម៉ែបងប្អូនជាទីស្រលាញ់ ហើយក៏សូមគោរពដល់ លោកឧកញ៉ា ឌួង ឆាយ ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមលោកឧកញ៉ា មេត្តា អ នុ គ្រោះ នឹងលើកលែងនូវទោ សកំហុ ស គ្រោះ ថ្នាក់ រវាងរថយន្តខ្ញុំបាទ នឹង រថយន្តរបស់លោកឧកញ៉ា ដោយអចេតនានេះផង។
ដោយសារតែការធ្វេសប្រហែសរបស់ខ្ញុំបាទ មិនបានគោរពនៅភ្លើងសញ្ញាទើបបណ្តាលក្លាយជាបែបនេះ សូមលោកឧកញ៉ាសណ្តោសប្រោសប្រណី ដល់រូបខ្ញុំម្នាក់នេះផង តើអោយខ្ញុំមានលទ្ធភាពឯណាចំពោះការចេញជួសជុសរថយន្តរបស់លោកឧកញ៉ា តម្លៃរាប់មុឺនដុល្លា បើខ្ញុំជាកូនកសិករមួយរូបរកបានមួយថ្ងៃរស់មួយថ្ងៃហ្នឹង ថែមទាំងលោកឳពុក ក៏ឈឺថែមទៀតនៅពេល តើអោយខ្ញុំរំពឹងអ្វីបើមានរឿងបែបនេះទៅហើយ សូមអាណិតអាសូរដល់គ្រួសារខ្ញុំបាទផង»៕