ញាក់សាច់​ គ្រាន់តែ​តម្លៃ​ទិញ​សម្ភារៈ​ជួសជុលរថយន្ដដ៏ទំនើបម៉ាក រ៉ូរ៉យ​ របស់​លោក​ឧកញ៉ា​ ឌួង​ ឆាយ​ គឺអាចទិញរថយន្តទំនើបថ្មីមួយទៀតបាត់ទៅហើយ ដោយអស់ថ្លៃរហូតដល់ទៅ​

បេីតាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ ​​រថយន្ត​ម៉ាក​ កាម៉ារី​ ហាយ​ប្រ៊ីត​នេះមានគ្នា៤នាក់​បេីកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ដំណើរ​ពីលិច​ទៅកេីត​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​ រហូត​មកដល់​ចំណុច​ផ្លូវ​បែកជាបួនក៏ទៅប៉ះជា​មួយ​រថយន្ដដ៏ទំនើបម៉ាក់ រ៉ូរ៉យ​ របស់លោកឧកញ៉ា ឌួង ឆាយ​ ខណៈដែល​កំពុង​ធ្វើ​ដំណើរ​ពីទិសខាងជេីង​មក​ទិសខាងត្បូង​តាម​បណ្ដោយ​ផ្លូវ​មុនីវង្ស​។

យ៉ាង​ណាមិញ​ នៅមុននេះ​បន្តិច​ លោក​ឧកញ៉ា​ ឌួង​ ឆាយ​ បាន​មានការ​លេីកឡេីង​នៅ​លេី​ទំព័រ​ហ្វេសប៊ុក​ដោយមាន​ខ្លឹមសារ​រៀប​រាប់​ថា៖«សូមមតិយោបល់របស់ពូមីងបងប្អូនទាំងអស់គ្នា​ ដើម្បីខ្ញុំធ្វើការសំរេចចិត្ត និងឡាយវីដេអូនៅថ្ងៃស្អែកយប់អំពីការសំរេចចិត្ត និងគោលជំហររបស់ខ្ញុំណា។ សូមអរគុណពូមីងបងប្អូនចំពោះការបារម្ភ និងស្រលាញ់រាប់អានណា»។

ជាមួយ​គ្នា​នេះ​ដែរ​ លោក​ឧកញ៉ា​ ឌួង​ ឆាយ​ ក៏បាន​ភ្ជាប់​ជាមួយ​នូវ​ឯកសារ​តារាងតម្លៃ​ទិញ​សម្ភារៈ​ជួសជុលរថយន្ដដ៏ទំនើបម៉ាក រ៉ូរ៉យ​ ដោយមិនទាន់គិតថ្លៃ​ជួសជុល​ និង​តម្លេីង​បាញ់​ថ្នាំនោះទេ​ គឺអស់រហូតដល់​ទៅ​ 141,504 ដុល្លារ​ឯណោះ​ ដែល​ចំនួន​នេះ​គឺ​អាចយកទៅទិញ​បាន​ផ្ទះ​វិឡា​មួយ​ខ្នងទៅហេីយ​ ។

Related posts

Leave a Comment