ទឹកចិត្តល្អខ្លាំងណាស់បងស្រី ទ្រី ដាណា ដែលបានជួយ សំលៀកបំពាក់ ស្បែកជើងឱ្យក្មេងៗ និងសម្ភារៈសិក្សា ហើយសង្ឃឹមប្អូនៗមានអនាគតល្អប្រសើរ

បងប្អូនច្បាស់ជាបានជ្រាបហើយថា នៅកាលពីថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំង ២០២០ ម្សិលមិញនេះ នៅលើកណនីហ្វេសប៊ុកផេករបស់បងស្រី ទ្រី ដាណា បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់បងស្រីថា ៖ ឃើញរូបនេះហើយ អាណិត​ណាស់​ គ្នាចង់រៀនសូត្រ​ ចង់មានសំលៀកបំពាក់សមរម្យក្នុងសាលាដែរ​ តែធ្វើម៉េចបើគ្មានលទ្ធភាព ហើយអ្នកខ្លះសូម្បីស្បែកជើងគ្មានពាក់ផង។ ខ្ញុំក៏ធ្លាប់ដូចពួកគាត់ចឹងដែរ ចង់រៀន ចង់មានខោអាវសមរម្យ​ ហើយកាលនោះចេះតែស្រមៃថា បើមានតែអាវសរៀនដូចគេ មិនដឹងសប្បាយចិត្តយ៉ាងណា។

ឃើញគេបង្ហោះថានៅបន្ទាយមានជ័យ ខ្ញុំសម្រេចចិត្តហើយថាទិញ ខោអាវរៀន និងស្បែកជើងឱ្យគាត់ទាំង៨០នាក់ និងសម្ភារៈសិក្សាខ្លះ សង្ឃឹមប្អូនៗមានអនាគតល្អប្រសើរ ហើយអ្នកជំនាន់ក្រោយទៀត នឹងកាន់តែប្រសើរជាងនេះ។ តែយ៉ាងណាមិញ នៅមុននេះបន្តិចបានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកបន្ថែមទៀតថា ៖ ក្រុមការងារខ្ញុំបានទៅដល់ខេត្តបន្ទាយមានជ័យហើយ ស្អែកនេះយកសំលៀកបំពាក់ និងសម្ភារៈសិក្សាជូនប្អូនៗ សង្ឃឹមថាប្អូនបានសប្បាយចិត្តណា។សាលានេះ​ នៅភូមិអូពិល ឃុំទួលពង្ររ ស្រុកមាឡៃ ខេត្តបន្ទាយមានជ័យ។

Related posts

Leave a Comment