រំភើបខ្លាំងណាស់! មនុស្សចាស់ដែលមានអាយុច្រើនជាងគេ (ជាង៨០ឆ្នាំ) និងក្មេងស្រីម្នាក់ អាយុតិចជាងគេ (៥ឆ្នាំ) បានឡើងទៅដល់កំពូលភ្នំ ដែលខ្ពស់ជាងគេ ដំបូងគេបង្អស់ នៅប្រទេសកម្ពុជា គឺកំពូលភ្នំឱរ៉ាល់

នៅមុននេះបន្តិច នាថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២០ គេប្រទះឃើញលោក តាន់ គីមសួរ បានបង្ហោះរូបដ៏គួរឲ្យចាប់អារម្មណ៍ប៉ុន្មានសន្លឹក ពីលោកតាចាស់ម្នាក់ មានអាយុប្រហែល ៨០ជាងឆ្នាំ និងក្មេងស្រីម្នាក់ ដែលមានអាយុ៥ឆ្នាំ បានឡើងទៅដល់កំពូលភ្នំដែលខ្ពស់ជាងគេដំបូងគេបង្អស់ នៅប្រទេសកម្ពុជា។ លោក តាន់ គីមសួរ បានបញ្ជាក់បន្ថែមទៀតថា៖

“ចែករំលែកឲ្យផ្អើលមួយបងប្អូន មិនដឹងជាយ៉ាងម៉េច នៅពេលដែលបានឃើញរូបភាពទាំងនេះហើយ ខ្ញុំមានអារម្មណ៍រំភើបចង់ហោះ មនុស្សចាស់ដែលមានអាយុច្រើនជាងគេ ៨០ជាងឆ្នាំ និងក្មេងស្រីដែលមានអាយុតិចជាងគេ ៥ឆ្នាំដែលបានឡើងទៅដល់កំពូលភ្នំដែលខ្ពស់ជាងគេដំបូងគេបង្អស់នៅប្រទេសកម្ពុជា គឺកំពូលភ្នំឱរ៉ាល់។ ដំណឹងនេះពិតជាអស្ចារ្យណាស់សម្រាប់ខ្ញុំ។

អរគុណបងស្រីនិងបងប្រុសដែលដើរតួជាគ្រួសារគំរូដែលពត់លត់ដំចិត្តកូនៗដោយនាំពួកគាត់ឡើងទៅដល់កំពូលភ្នំឱរ៉ាល់ អរគុណបងស្រីដែលផ្តល់ដំណឹងដ៏អស្ចារ្យនេះមកប្អូនមុនគេ។ មុនបងប្អូនគិតថាបងប្អូនឡើងភ្នំឱរ៉ាល់មិនកើត សូមមើលទៅពួកគាត់ ហេតុពួកគាត់អាចធ្វើបាន បងប្អូនបែរជាធ្វើមិនបានទៅវិញ?”៕

Related posts

Leave a Comment