សូមជួយគាំទ្រផងបងប្អូន! ត្រសក់ផ្អែមបន្ទាយស្រីទាំងអស់គ្នា! លក់ក្នុងតម្លៃពិសេស ថោកជាងតម្លៃទីផ្សារប្រហែលពាក់កណ្តាល ១គីឡូត្រឹមតែ ១$ ប៉ុណ្ណោះ ទិញ១០គីឡូ ថែមជូន…

នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ គេប្រទះឃើញ ក្នុងហ្វេសប៊ុកផេក “មន្ទីរទេសចរណ៍ខេត្តសៀមរាប Siem Reap Provincial Tourism Department” បានបង្ហោះសារគួរឲ្យចាប់អារម្មណ៍មួយ ទាក់ទង ត្រសក់ផ្អែមបន្ទាយស្រី ដែលដាក់លក់ក្នុងតម្លៃពិសេស។ ហ្វេសប៊ុកដដែល ក៏បានបញ្ជាក់បន្ថែមទៀតថា៖

“«តោះ តោះ គាំទ្រត្រសក់ផ្អែមបន្ទាយស្រី ទាំងអស់គ្នា» អភិបាលស្រុកបន្ទាយស្រី អំពាវនាវដល់បងប្អូនទាំងអស់គ្នា ជាពិសេសអ្នកខេត្តសៀមរាប ចូលរួមកម្មវិធីគាំទ្រត្រសក់បន្ទាយស្រី នៅផ្សារហេរីថេកវ៉កសៀមរាប អោយបានច្រើនកុះករ ដើម្បីជួយទិញត្រសក់ផ្អែមរបស់ពួកគាត់ក្នុងតម្លៃពិសេស និងដើម្បីជួយស្រោចស្រង់ និងលើកទឹកចិត្តដល់សហគមន៍អ្នកដាំត្រសក់ផ្អែមបន្ទាយស្រីក្នុងគ្រាអាសន្នមួយនេះ។

***តម្លៃពិសេសត្រឹមតែ ១$ក្នុង១គីឡូ***
***១០គីឡូថែមជូន១គីឡូដោយឥតគិតថ្លៃ***

បញ្ជាក់: តម្លៃនេះថោកជាងតម្លៃទីផ្សារប្រហែលពាក់កណ្តាល បានត្រឹមតែអាចអោយពួកគាត់ស្រង់ដើមវិញយកទៅដាំបន្តទៀតតែប៉ុណ្ណោះ។”៕

Related posts

Leave a Comment