រថយន្តមួយគ្រឿងបើកបុករថយន្តកញ្ញា សូ ដានីតា ដែលចតចោលខ្ទេចអស់មួយចំហៀង តែកញ្ញាមិនទារសំណងនោះទេ ដោយគ្រាន់តែ…មានវិដេអូ

តារាសម្តែង និងម៉ូដែល កញ្ញា សូ ដានីតា បានបង្ហោះវិដេអូ ពីសកម្មភាពរបស់រថយន្តមួយគ្រឿងបានបើកបុក រថយន្តរបស់កញ្ញា ទាំងកំរោល បណ្តាលឲ្យខូចខាតមួយចំហៀងរថយន្ត ខណៈពេលដែលកញ្ញា ឈប់រថយន្តនៅមុខការ៉ាស់សាំង PTT វេលាម៉ោង១០និង៣០នាទីយប់ ខណៈពេលដែលកញ្ញា មានធូរផ្ទាល់ខ្លួន ពេលដើរចេញមកវិញ ។

នៅក្នុងវិដេអូកញ្ញា សូ ដានីតា បានប្រាប់ឲ្យដឹងថា “រថយន្តបង្កនិងរថយន្តមួយគ្រឿង បានបើកជែងគ្នា រួចរថយន្តនោះក៏បានមកបុករថយន្តរបស់កញ្ញា បណ្តាលឲ្យខូចខាតមួយចំហៀងរថយន្តតែម្តង។ កញ្ញាបានបន្តទៀតថា បើតាមសម្តីរបស់បងប្រុស ដែលជាតៃកុងរថយន្តបង្កបានប្រាប់ថា រថយន្តនេះគឺគាត់ជួលគេទេ ក្នុងមួយជើង២០ម៉ឺនរៀល ពីបាត់ដំបង ទៅភ្នំពេញ ដើម្បីបានប្រាក់តិចតួច គ្រាន់ចិញ្ចឹមជីវិតខ្លួននិងគ្រួសារ។ ក្រោយពីបានបង្ករួច ជនបង្កទាំងពីរនាក់ សូមសងកញ្ញា ចំនួន២០០ដុល្លារ ដោយក្នុងនោះពួកគាត់សងជា ទូរស័ព្ទដៃ និងចិញ្ចៀនមួយវង់ តែកញ្ញា គាត់មិនបានយកថ្លៃសំណងនេះទេ ដោយកញ្ញា គ្រាន់តែឲ្យពួកគាត់សូមទោស និងឈប់បើករថយន្តបែបនេះទៀត។

កញ្ញា បានបន្តទៀតថា ក្រោយពីឃើញពួកគាត់លំបាកបែបនេះ កញ្ញា ក៏មិនដាច់ចិត្តយកសំណងឡើយ ទោះបីជារថយន្តកញ្ញា ត្រូវជួសជុលអស់ប្រាក់រាប់ពាន់ក៏ដោយ។ នេះគឺជាសន្តានចិត្តដ៏ល្អ និងគួរឲ្យគោរព។ បន្ទាប់ពីបានស្តាប់លឺកញ្ញា ថាមិនត្រូវការសំណងភ្លាម បុរសម្នាក់ដែលជាព្រូរថយន្តនោះ បានសម្រក់ទឹកភ្នែក នៅចំពោះមុខកញ្ញា ព្រោះតែក្តីរំភើបចិត្ត និងការអធ្យាស្រ័យរបស់កញ្ញាចំពោះពួកគាត់។

ក្នុងនោះផងដែរ ក៏មានបងប្អូនជាច្រើន បានចូលមកខមិនថា សូមសរសើរទឹកចិត្តបង ដែល មិនខឹង ហើយ នៅអាណិតគេថែមទៀតខ្ញុំនឹងយកគំរូតាមហើយ ។សូមសរសើរបងស្រី មានទឹកចិត្តល្អ នឹងជាគំរូល្អ មានការយោគយល់នឹងអធ្យាស្រយ័ចំពោះអ្នកទន់ខ្សោយ។នីតាអើយ កម្មពាណាស់ ។អូនភ្ជុំឆ្នាំនេះមិនបាច់ទៅវត្តទេ បានបុណ្យជាងទៅ៧វត្តទៀតណាអូន។ពិតជាចិត្តល្អណាស់។ គាត់យំព្រោះគាត់រំភើបនូវទង្វើល្អដែលបងបានសណ្ដោសដល់គាត់ សូម្បីតែខ្ញុំក៏យំដែរបង ហើយជាការល្អដែលគាត់ដឹងកំហុស និងសុំទោសបង នេះជាសារមួយផ្ញើដល់អ្នកបើកបរព្រហើនផ្សេងទៀត៕

Related posts

Leave a Comment