ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហេីយ ដែលកាលពីប៉ុន្មានថ្ងៃមុននេះ វេលាម៉ោងប្រមាណជា១និង៣០នាទី ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងរវាងរថយន្ដដ៏ទំនើបម៉ាក់ រ៉ូរ៉យ ពណ៏ស ជារបស់លោកឧកញ៉ា ឌួង ឆាយ ប៉ះជាមួយរថយន្តម៉ាក កាម៉ារី ហាយប្រ៊ីតមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY 1549 នៅចំណុចផ្លូវមុន្នីវង្ស កែងផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តម៉ាក កាម៉ារី ហាយប្រ៊ីតនេះមានគ្នា៤នាក់បេីកបរដោយបុរសម្នាក់ក្នុងដំណើរពីលិចទៅកេីតតាមបណ្ដោយផ្លូវកម្ពុជាក្រោមរហូតមកដល់ចំណុចផ្លូវបែកជាបួនក៏ទៅប៉ះជាមួយរថយន្ដដ៏ទំនើបម៉ាក់ រ៉ូរ៉យ របស់លោកឧកញ៉ា ឌួង ឆាយ ខណៈដែលកំពុងធ្វើដំណើរពីទិសខាងជេីងមកទិសខាងត្បូងតាមបណ្ដោយផ្លូវមុនីវង្ស។
ជុំវិញករណីខាងលើ រហូតមកដល់ថ្ងៃទី១៧ កុម្ភៈ នេះ នៅមិនទាន់ដោះស្រាយបញ្ចប់នៅឡេីយនោះទេ ខណៈដែលនៅថ្ងៃកេីតហេតុ ភាគីខាងរថយន្តកាម៉ារី ហាយប្រ៊ីត បានទទួលយកកំហុស និងបានលុតជង្គង់សំពះសុំទោសដល់លោកឧកញ៉ា ឌួង ឆាយ មេត្តាអធ្យាស្រ័យ និងអត់ឱនចំពោះកំហុសរបស់ខ្លួន។