អីយ៉ា! ចំបុីខ្មៅ ទៅសាងផ្នូសហើយ លះបង់ផ្លូវលោក ប្រកាន់យកធម៌ ដើម្បីជីវិតថ្មីរបស់គាត់, សូមបងប្អូនឈប់ស្អប់គាត់ទៅ ខុសចេះកែ ប្រែមកល្អប្រសើរ (មានវីដេអូ)

មហាជនជាច្រើន ពិតជាបានជ្រាបរួចមកហើយ ទាក់ទងរឿងរ៉ាវរបស់ យិន ហេង ហៅ ចំបុីខ្មៅ ដែលបានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យកាលពីពេលកន្លងទៅ ហើយក៏ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ តែអនុវត្តទោស១ឆ្នាំ និង ពិន័យ៣លានរៀល ពាក់ព័ន្ធការប្រមាថជាតិសាសន៍ខ្មែរជាពូជតិរច្ឆាន ព្រោះតែខឹងយុវជន៣នាក់ជិះម៉ូតូមកខោកក្បាល។

លុះដល់ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ ចំបុីខ្មៅ គាត់មានសេរីភាពវិញហើយ។ ក្នុងនោះ បងប្រុស ចំបុីខ្មៅ ក៏បានបង្ហោះសារមួយក្នុងហ្វេសប៊ុករបស់គាត់ឈ្មោះ “កូន នាគ តូច” ដោយបញ្ជាក់ឲ្យដឹងថា “Good morning ថ្ងៃ07 ខែកុម្ភៈ ឆ្នាំ2020 ជាមួយប្អូនប្រុស”។

ចំណែកនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីឃើញ ចំបុីខ្មៅ បានទៅសាងផ្នួស​នៅក្នុងព្រះពុទ្ធសាសនា។ បងប្រុសចំបុីខ្មៅ ក៏បានបញ្ជាក់បន្ថែមផងដែរថា “សុំអោយលោកប្អូនមាន សេចក្តីសុខរីករាយនឹងបុណ្យ Yin Heng”។ បងប្រុសរូបនេះ ក៏បានបញ្ជាក់បន្ថែមថា ចំបុីខ្មៅ បួសរយៈពេលយូរ ដោយមិនអាចកំណត់បានទេ អាស្រ័យលើប្អូន។

ក្រោយឃើញបែបនេះ មានអ្នកខ្លះចូល comment ថា “បំភ្លេចអតីតកាល ចាប់ផ្តើមសារជាថ្មី រៀនបើកចិត្តឲ្យទូលាយ” ហើយក៏នៅមានម្នាក់ទៀតពោលថា ​”ចំប៉ី​ខ្មៅឥឡូវគាត់លះបង់ផ្លូវលោកហើយ ប្រកាន់យកធម៌ ដើម្បីជីវិតថ្មីរបស់គាត់ គាត់កែប្រែហើយ បងប្អូនឈប់ស្អប់គាត់ទៅ ខុសចេះកែប្រែមកល្អប្រសើរ”៕

Related posts

Leave a Comment