អីយ៉ាស់! ធ្លាយដំណឹងតិចៗហើយលោក កែវ វាសនា ត្រៀមចែកសំបុត្រហៅភ្ញៀវអញ្ជើញឡើងផ្ទះវីឡាថ្មីរបស់លោកដែលមានតម្លៃជាង ១​ លានដុល្លារខាងមុខនេះហើយ

ភ្នំពេញ ៖ ពេលនេះដែរផ្ទះវីឡាធំស្កឹមស្កៃដែលមានការតុបតែងរៀបចំយ៉ាងប្រណីតរបស់តារាចម្រៀង កែវ វាសនា នោះ បានសាងសង់ជិតរួចរាល់ហើយ ។ តាមគម្រោង កែវ វាសនា ត្រៀមនឹងរៀបចំពិធីឡើងផ្ទះវីឡានេះ នៅដើមខែមេសាខាងមុខនេះ ។ មានការបង្ហើបថា កែវ វាសនា គ្រោងនឹងអញ្ជើញភ្ញៀវជាច្រើនសម្រាប់កម្មវិធីឡើងផ្ទះវីឡាថ្មីរបស់ខ្លួន ។មានមិត្តភក្តិក្នុងសិល្បៈមិនតិចទេភ្ញាក់ផ្អើល និង បើកភ្នែកធំៗសរសើរដល់សំណាងរបស់តារាចម្រៀង កែវ វាសនា ដែលមានភាពជោគជ័យហួសពីការស្មាននេះ

ហើយកាលពីមួយរយៈមុន គេនៅចាំបានថាលោកទើបនឹងបើកសម្ពោធក្រុមហ៊ុនមួយ ដោយមានការចូលរួមអបអរសាទរពីសំណាក់មិត្តភក្តិក្នុងសិល្បៈជាច្រើនផងដែរ ។គួរឱ្យដឹងដែរថា គេហដ្ឋានថ្មីធំស្កឹមស្កៃរបស់ កែវ វាសនា ត្រូវបានគេដឹងថា មានតម្លៃប្រមាណជាងមួយលានដុល្លារ ។ មានការព្រលយថាពិធីឡើងផ្ទះរបស់ កែវ វាសនា គ្រោងនឹងរៀបចំធំដុំ និង ពិសេសបំផុត ។ កែវ វាសនា ត្រូវបានគេចាត់ទុកជាតារាចម្រៀងមួយរូប ដែលមានភាពជោគជ័យទាំងព្រមទាំងការងារ សិល្បៈ ជំនួញ និង ជីវិតឯកជន ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment