ដោយឡែក កាលពីរសៀលថ្ងៃមិញនេះ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ មានរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសម្នាក់ បានស្កាត់មកជួបលោក K01 អោយជួយផ្សព្វផ្សាយស្វែងរកប្រពន្ធរបស់គាត់វិញ ព្រោះតែម្ដាយខាងស្រី បានយកនាងចេញពីគាត់ ដែលជាហេតុធ្វើឲ្យបុរសខាងលើឈឺចាប់យ៉ាងខ្លាំង។
ក្នុងនោះដែរ បុរសស្មោះស្នេហ៏ខាងលើ បាននិយាយរៀបរាប់ទាំងទឹកភ្នែកថា៖”ប្ដីខំស្កាត់ពីនាយមក នៅពេលលឺអូននៅកំពង់ចាម បងខំទៅដល់កំពង់ចាមភ្លាម នៅពេលលឺថាប្រពន្ធទៅដល់ព្រៃវែង ប្ដីខំទៅដល់ព្រៃវែងភ្លាម”។ គាត់បន្ដទៀតថា៖”ម្ដាយខាងស្រីជាអ្នកបំបែកបំបាក់ស្នេហារបស់ខ្ញុំ ហើយប្រពន្ធរបស់ខ្ញុំ គាត់មិនមានអ្នកថ្មីនោះទេ ខ្ញុំហ៊ានយកជីវិតមកធានា ព្រោះម្ដាយនាង បានដណ្ដឹងនាងចេញពីខ្ញុំទៅ ទាំងដែលនាងមិនចង់ទៅតាមបន្ដិចនោះឡើង”។
ក្នុងនោះដែរ លោក K01 បានសរសេរប្រាប់ឱ្យដឹងថា៖”ជាព័ត៍មានបឋម មនុស្សប្រុសដែលយល់អារម្មណ៍មួយនេះហេតុតែស្រលាញ់ ជិះដើរ រកប្រពន្ធ ពីកំពង់សៀមទៅ ព្រៃវែង ពីព្រៃវែង ពីព្រៃវែង ទៅភ្នំពេញ អត់បាយក្រហាយទឹក ព្រោះប្រពន្ធ ត្រូវម្តាយក្មេក យកទៅមិនអោយមកវិញ”។ សូមជម្រាបផងដែរថា បុរសខាងលើដែលតាមរកប្រពន្ធនោះ គឺពួកគាត់មិនទាន់បានរៀបការជាមួយគ្នានោះឡើយ ប៉ុន្ដែអ្នកទាំងពីរ បានរួមរស់នៅជាមួយគ្នាដូចប្ដីប្រពន្ធទៅហើយ ដោយក្ដីស្រលាញ់អស់ពីបេះដូងចំពោះមនុស្ស ដែលខ្លួនស្រលាញ់បែបនេះហើយ ទើបគាត់មិនមានភាពអៀនខ្មាស់នោះទេ ដោយសូមត្រឹមតែម្យ៉ាង គឺគាត់អាចរួមរស់នៅជាមួយគ្នាដូចកាលពីមុនវិញ គឺគ្រាប់គ្រាន់សម្រាប់គាត់ហើយ។