បងសុំទោស បងអ្នកខុស បេីបងមិនមករស់នៅក្រៅ ក៍ប្អូនមិនចេះដេីរទៅណាដែរ ចាំជិតដល់៧ថ្ងៃ បងទៅហៅព្រលឹងអូនមកផ្ទះយេីងវិញណា

កាលពីវេលាម៉ោង ១៖៣០នាទីយប់ ឈានចូលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបង្កឡើងដោយរថយន្តស៊េរីទំនើបម៉ាក TOYOTA Alpha ពណ៏ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BB-5573 បានជិះដេញបុកម៉ូតូមួយគ្រឿងម៉ាក BEAT ពាក់ស្លាកលេខ 1HA-2009 បណ្តាលធ្វើឲ្យយុវជនម្នាក់ស្លា ប់ បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះភ្លាមៗ។ ហេតុការណ៏មួយនេះដែរ បានកើតឡើង ស្ថិតនៅតាមបណ្តោយផ្លូវឧញ៉ា ញ៉ឹក ជូឡុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងនោះដែរ បើយោងតាមរយៈសម្ដីតៃកុងឡាន ដែលជាជនបង្កបានប្រាប់ក្រុមអ្នកសារព័ត៍មាន អោយដឹងថា៖”ដំបូងឡើយរូបគាត់ បានបើករថយន្ត តាមបណ្ដោយផ្លូវ នរោត្តមកែងនិងផ្លូវ ៣២២ ស្រាប់តែមានយុវជន២នាក់ គប់រថយន្តរបស់គាត់ គាត់ក៏បានដេញតាម តាំងពីផ្លូវនរោត្ដមរហូតមកដល់ផ្លូវ ៦៣ ទិសដៅពីជើងមកត្បូង រហូតដល់ផ្លូវ ៤៦៦ មុខសាលារៀនភូមិន្ទរដ្ឋបាល ក៏បានជ្រុលបុកម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់ បាក់ជើងបាក់ដៃ និងបែកមុខ ហើយម្នាក់ទៀត ស្លា ប់បាត់បង់ជីវិត។

យ៉ាងណាមិញ ទាក់ទងចំពោះគ្រោះថ្នាក់ចរាចរណ៏ខាងលើនេះ ក៏មានបុរសម្នាក់ ដែលមានគណនី ហ្វេសប៊ុកឈ្មោះ Bros New ដែលគាត់ត្រូវជាបងប្រុស យុវជនដែលបានស្លា ប់នៅក្នុងហេតុការណ៏ខាងលើ ក៏បានបង្ហោះសារមួយឃ្លាថា៖”សងប្អូនខ្ញុំវិញមក ឡេងមកវិញមក មកយកលុយពីបងធេីខួបកំណេីត ស្អែកខាងស្អែកខួបប្អូនហើយ បងសូមទោស បងអ្នកខុស បេីបងមិនមករស់នៅក្រៅ ក៏ប្អូនមិនចេះដេីរទៅណាដែល។

មកញ៊ាំបាយ ញ៊ាំស៊ុបជុំគ្នាណាអូនណា វិលមកប៉ាម៉ាក់វិញមក ប៉ាម៉ាក់យំខ្លាំងណាស់ បងមានតែប្អូនប្រុសម្នាក់ និងអាលាងម្នាក់ទេ ប្អូនស្លុកចិត្តណាស់ អ្វីដែលបងខ្លាច បងជួបហេីយ ចាំជិតដល់៧ថ្ងៃ បងទៅហៅព្រលឹងអូនមកផ្ទះយេីងវិញណា ៧ថ្ងៃ ១០០ថ្ងៃបងនឹងធ្វេីបុណ្យទៀតណា ដល់ថ្ងៃសីលបងទៅវត្ត ធ្វេីបាយ ធ្វេីស្លជូនប្អូន ឧទ្ទិសជូនប្អូន ហៅឈ្មោះអូន អោយឆាប់បានចាប់ជាតិជាថ្មី កេីតមកម្ដងទៀតអោយអាយុវែង កេីតជាកូនបងក៏បាន បងនៅមេីលថែប្អូនអោយល្អជាងជាតិនេះ បងស្រលាញ់ប្អូន សូមទោស
រាល់កំហុសបង អធ្យាស្រ័យអោយបងផង បងសូមទោស បងខុសទាំងអស់ ណាប្អូនកំសត់បង ឈន គីមឡេង LE NG Ah Chhing”។

Related posts

Leave a Comment