មើលកូនគេផង! ជិតចូលរោងការ តូតា ជូនកាដូម្តាយម្តង លេងសុទ្ធតែខ្សែដៃពេជ្រ៤ខ្សែ (មានវីដេអូ)

ភ្នំពេញ៖ តារាស្រីដ៏មានប្រជាប្រិយភាព កញ្ញាម៉ាក សែនសូនីតា ហៅតូតា កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងនៅក្នុងការងារសិល្បៈ តែបើងាកមកមើលជីវិតឯកជនរបស់នាងនាពេលបច្ចុប្បន្នវិញ ក៏កាន់តែហាយសូរស៊ីវិល័យខ្លាំងឡើង គួរឲ្យចាប់អារម្មណ៍។

យ៉ាងណាមិញ ប្រិយមិត្តប្រាកដជាបានដឹងថា ម្សិលមិញនេះគឺជាថ្ងៃទិវានៃក្តីស្រលាញ់​ដែលមានអ្នកសិល្បៈជាច្រើន បានធ្វើការបង្ហាញនូវក្តីស្រលាញ់ទៅកាន់មនុស្សជាទីស្រលាញ់រាងៗខ្លួន។ ដោយឡែក តារាស្រីរូបនេះទោះហួសថ្ងៃបន្តិចមែន តែនាងបានធ្វើឲ្យហ្វេនជាច្រើនសរសើរគ្រប់គ្នា ក្រោយបានទិញកាដូជាខ្សែដៃពេជ្រ ចំនួន៤ខ្សែយ៉ាងចែងចាំងទៅកាន់អ្នកម្តាយជាទីស្រលាញ់។

ទង្វើរបែបនេះ បានធ្វើឲ្យអ្នកម្តាយរបស់តារាស្រីរាងតូចច្រឡឹងរូបនេះ ពិតជារំភើប និងរីករាយ ញញឹមបិទមាត់មិនជិត ក្រោយឃើញកូនស្រីបានបង្ហាញក្តីស្រលាញ់មកកាន់ខ្លួន តាមរយៈរបស់មានតម្លៃថ្លៃខ្លាំងយ៉ាងដូច្នោះ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

Related posts

Leave a Comment