សូមកោតសរសើរដល់ទឹកចិត្តលោក ឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ ​ដេីម្បី​ជួសជុល​ផ្លូវ​បេតុង​ និងដាក់​ប្រព័ន្ធ​លូ​ស្ថិតក្នុង​ផ្លូវ​មួយកន្លែងក្នុង​រាជធានី​ភ្នំពេញ​ នូវ​ទឹកប្រាក់រហូតទៅដល់…

ប្រិយមិត្ដប្រាកដជាស្គាល់រួចមកហើយ លោកឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ ដែលកាលពីមុនជាអតីតពលករ​នៅប្រទេសកូរ៉េ បន្ទាប់​ពី​មានការខិតខំប្រឹងប្រែងធ្វើការសន្សំលុយ យកមករកសុីជំនួញដីធ្លីនៅ​លេីទឹកដី​កំណើត​របស់ខ្លួន​ រហូត​ទទួល​បាន​ជោគជ័យ​ដូចសព្វថ្ងៃនេះ​ ដែលនេះពិតជា​រឿង​មួយមិនងាយស្រួល​ និង​គួរ​ឲ្យ​កោតសរសើរ​ខ្លាំង​ណាស់​។

យ៉ាងណាមិញ​ នារសៀលថ្ងៃ​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ នេះ​ លោក​ឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ជិត​១លាន​ដុល្លារ​ដេីម្បី​ជួសជុល​ផ្លូវ​បេតុង​ និងដាក់​ប្រព័ន្ធ​លូ​ស្ថិតក្នុង​ផ្លូវ​មួយកន្លែងក្នុង​រាជធានី​ភ្នំពេញ​ ក្នុង​នោះ​លោកឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ ក៏​មានកា​រ​បញ្ជាក់​នៅលេី​ទំព័រ​ហ្វេសប៊ុក​ ដោយមាន​ខ្លឹមសារ​ដូច​តទៅ​៖

«ខ្ញុំបាទ​ ឡេង ណាវ៉ាត្រា បានចំណាយថវិកាផ្ទាល់ខ្លួន សរុប 87ម៉ឺនដុល្លារ ក្នុងការជួសជុលផ្លូវបេតុងឆ្អឹងដែកមានប្រវែងសរុប ៣៧៩៤ ម៉ែត្រ និងដាក់ប្រព័ន្ធលូបង្ហូរទឹកប្រវែង ៤៨៧០ម៉ែត្រ​ ស្ថិតក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។​ ក្រោមអធិបតីភាព ឯកឧត្ដម ស៊ុយ​ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងចូលរួមពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ»។

ទន្ទឹម​នឹង​កិច្ច​ការងារ​ប្រកប​ដោយ​មនុស្ស​ធម៌​ និង​ទឹក​ចិត្ត​ដ៏ប្រពៃ​​ខាងលេីនេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ និង​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុកជាច្រេីន​​ បាន​មានក្តីរំភេីបនិង​កោតសរសើរ​ជាខ្លាំង​ ដែលលោកពិតជា​បុគ្គល​ដ៏​​គំរូ​មួយនៅ​ក្នុង​សង្គម​​ ដែលគួរ​ឲ្យ​ស្ញប់ស្ញែង​ខ្លាំង​ណាស់​។

Related posts

Leave a Comment