ជួយស៊ែរម្នាក់មួយផង! លោកK01 ប្រកាសស្វែងរកមន្ត្រីគំរូ ដែលបានប្រថុយជីវិតចូលទៅជួយក្មេងស្រី ក្នុងហេតុការណ៍ភ្លើងឆេះផ្ទះយ៉ាងសន្ធោសន្ធៅ ក្នុងគោលបំណងដើម្បី

កាលពីយប់មិញនេះ វេលាម៉ោង​ ០១​៖៥០នាទីរំលងអាធ្រាធ ឆ្លងចូលនៅថ្ងៃទី១៥​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ មានករណីអគ្គីភ័យមួយបានកើតឡើង បណ្ដាលធ្វើអោយឆាបឆេះផ្ទះប្រជាពលរដ្ឋ​ (ឆ្លងចរន្តអគ្គីសនី) ស្ថិតនៅចំណុចផ្លូវលំ​ ក្រុមទី៤​ ភូមិសាមគ្គី​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ដោយបណ្ដាលធ្វើឲ្យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន​ ០១ខ្នងទាំងស្រុង​

ដែលមានម្ចាស់ឈ្មោះ ហាក់​ គឹមនី​ ភេទស្រី​ អាយុ៦៦ឆ្នាំ​ មុខរបរនៅផ្ទះ​ មានទីលំនៅផ្ទះលេខ៥៣ច​ ផ្លូវលំ​ ក្រុុមទី៤​ ភូមិសាមគ្គី​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ (ក្នុងនោះមានអ្នកជួលស្នាក់នៅចំនួន​ ០៨បន្ទប់​ ស្មេីនឹង​ ០៨គ្រួសារ) និងឆេះរោល​ចំនួន​ ០៥ខ្នង​ នៅក្នុងកិច្ច​ប្រតិបត្តិ​ការនេះបានជួយសង្គ្រោះមនុស្សសរុបចំនួន​ ០៥នាក់​ (ក្មេង​ ០២នាក់​ ១/ ឈ្មោះ​ សុខ​ ចាន់សម្បត្តិ​ ភេទប្រុស​ អាយុ០៦ឆ្នាំ​

២/​ ឈ្មោះ​ សុខ​ ចាន់អារីយ៉ា​ ភេទស្រី​ អាយុ០៤ឆ្នាំ) ប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន​ ២០គ្រឿង​​ (រថយន្តរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន​ ១៨គ្រឿង​ រថយន្តសាលាខណ្ឌឫស្សីកែវ​ចំនួន​ ០១គ្រឿង​ និងរថយន្តស្រាបៀរកម្ពុជា​ចំនួន​ ០១គ្រឿង) ចំពោះករណីខាងលេីនេះបានខូចខាតសំភារៈមួយចំនួនធំ​ តែពុំមានប៉ះពាល់ដល់​អាយុជីវិតប្រជាពលរដ្ឋឡេីយ។ អគ្គីភ័យនេះ​បានពន្លត់ចប់សព្វគ្រប់នៅវេលាម៉ោង​ ០២​ និង៣០នាទី​ថ្ងៃខែឆ្នាំដដែល។

ទន្ទឹមនឹងនេះដែរ មហាជនជាច្រើន បានសម្ដែងការកោតសរសើរយ៉ាងខ្លាំង ចំពោះមន្រ្ដីនគរបាលម្នាក់ ដែលបានលះបង់អាយុជីវិតរបស់ខ្លួន ដោយរត់ចូលទៅជួយសង្រ្គោះក្មេងស្រីម្នាក់ ពេលភ្លើងកំពុងតែឆាបឆេះ នៅក្នុងអគារនោះ។ ក្នុងនោះដែរ ក្រោយឃើញការលះបង់ជីវិត និងភាពអង់អាចក្លាហានរបស់មន្រ្ដីនគរបាលនោះរួចមក លោកK01 ក៏បានប្រកាសស្វែងរក ដោយគាត់មានកាដូ បន្ដិចបន្ដួច ទុកជាការលើកទឹកចិត្ដ នូវភាពលះបង់របស់គាត់។

លោក K01 បានសរសេរប្រាប់ឱ្យដឹងថា៖”តើបងប្អូនជួយបំពេញ បំណងK01បានទេ? មានកាដូជូនគាត់ ជាការលើកទឹកចិត្ត ដែលមិនខ្លាចគ្រោះថ្នាក់នោះ ឃើញហើយចង់ ស្រក់ទឹកភ្នែក ចំពោះសកម្មមភាព របស់ប្អូនប៉ូលិស K01មិនស៊ីជោរទេ តែK01ពិតជាចង់ជួប ជាមួយប្អូនប្រុស សមត្ថកិច្ចម្នាក់នេះ ចង់ជូនកាដូមួយ បើសិនជាបានជួបនោះ”។

Related posts

Leave a Comment