ខ្លោចចិត្តជំនួស! ប្រឹងសន្សំប្រាក់មួយកាក់មួយសេនទម្រាំ ទិញផ្ទះមួយរស់នៅដូចគេមិនមែនជាការងាយទេ តែមួយព្រិចភ្នែកអស់រលីង ដោយសារតែ..

ភ្នំពេញ ៖ កាលពីវេលាម៉ោង៥និង៥០នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមផ្លូវចោមចៅ ទល់មុខផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យមានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះអាជិវករ ចំនួន៤ល្វែងជាប់គ្នា និងខាតបង់អស់ទ្រព្យសម្បត្តិជាច្រើនសន្ធឹកសន្ធាប់។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ករណីឆេះនេះ គឺបណ្តាលមកពីទុស្សេខ្សែភ្លើង ផ្តើមចេញពីផ្ទះលក់ពូក គ្រែ ហើយក៏បានឆេះរាលដាល ជាបន្តបន្ទាប់ ដល់ផ្ទះលក់គ្រឿងម៉ូតូ ជួសជុលម៉ូតូ និង២ល្វែងទៀតផងដែរ។

សមត្ថកិច្ច បានបន្តទៀតថា នៅមុនពេលឆេះនោះ នៅលើបង្គោលភ្លើងមានទុស្សេខ្សែរភ្លើង ទើបបង្កជាអគ្គិភ័យនៅលើបង្គោលភ្លើង ហើយនាំគ្នាទៅហៅម្ចាស់ផ្ទះលក់ពូក តែមិនងើបបើកទ្វារ ហើយភ្លើងឆេះរាលចូលដល់ក្នុងផ្ទះ ទើបផ្អើលឆោលឡោកាន់តែខ្លាំងឡើង ហើយក៏រាលដាលដល់ផ្ទះអ្នកលក់ម៉ូតូ កាន់តែឆេះសន្ធោរសន្ធៅ ខ្លាំងឡើងជាបន្តបន្ទាប់។ នៅក្នុងករណីភ្លើងឆេះផ្ទះនេះ បានបណ្តាលឲ្យរងការខូចខាតសំភារជាច្រើន ។ យ៉ាងណាមិញសមត្ថកិច្ច មិនទាន់បានបញ្ជាក់ពីទំហំនៃការខូចខាត​នៅឡើយទេ៕

Related posts

Leave a Comment