ទឹកចិត្តល្អប្រពៃ! ម្ចាស់ហាងពេជ្រអ្នកស្រី ទ្រី ដាណា ប្រកាសជួយសំលៀកបំពាក់ ស្បែកជើង និងសម្ភារៈសិក្សាខ្លះដល់ប្អូន នៅឯខេត្ត…

នៅមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ម្ចាស់ហាងពេជ្រ ទ្រី ដាណា បានប្រកាស ជួយសំលៀកបំពាក់ដល់ប្អូនៗសិស្សសាលានៅខេត្តបន្ទាយមានជ័យ ចំនួន៨០នាក់ និងសម្ភារៈសិក្សាខ្លះ ដើម្បីអនាគតល្អរបស់ពួកគាត់។

ម្ចាស់ហាងពេជ្រ ស្រស់ស្អាតរូបនេះ បានរៀបរាប់ថា ” ឃើញរូបនេះហើយ អាណិត​ណាស់​ គ្នាចង់រៀនសូត្រ​ ចង់មានសំលៀកបំពាក់សមរម្យក្នុងសាលាដែរ​ តែធ្វើម៉េចបើគ្មានលទ្ធភាព ហើយអ្នកខ្លះសូម្បីស្បែកជើងគ្មានពាក់ផង។ ខ្ញុំក៏ធ្លាប់ដូចពួកគាត់ចឹងដែរ ចង់រៀន ចង់មានខោអាវសមរម្យ​ ហើយកាលនោះចេះតែស្រមៃថា បើមានតែអាវសរៀនដូចគេ មិនដឹងសប្បាយចិត្តយ៉ាងណា។

ឃើញគេបង្ហោះថានៅបន្ទាយមានជ័យ ខ្ញុំសម្រេចចិត្តហើយថាទិញ ខោអាវរៀន និងស្បែកជើងឱ្យគាត់ទាំង៨០នាក់ និងសម្ភារៈសិក្សាខ្លះ សង្ឃឹមប្អូនៗមានអនាគតល្អប្រសើរ ហើយអ្នកជំនាន់ក្រោយទៀត នឹងកាន់តែប្រសើរជាងនេះ។

Related posts

Leave a Comment