មន្ត្រីល្អ សូមកោតសរសើរ! ពួកគាត់ធ្វើបានល្អណាស់ ដែលបានចូលជួយសង្គ្រោះក្មេងៗ ក្នុងហេតុការណ៍អ​គ្គិភ័​យ ដោយមិនគិតពីអា​យុជី​វិតខ្លួនឯង (មានវីដេអូស្តែងៗ)

នៅព្រឹកមិញនេះ នាថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុក “ប៉ុស្តិ៍នគរបាល រដ្ឋបាលឫស្សីកែវ” បានប្រាប់ឲ្យដឹងថា “ស្តីពីករណីអគ្គិ​ភ័​យឆា​ប​ឆេះផ្ទះប្រជាពលរដ្ឋ​ (ឆ្លងចរន្តអគ្គិសនី)

នៅថ្ងៃទី១៥​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ វេលាម៉ោង​ ០១​ និង​ ៥០នាទីរំលងអាធ្រាត នៅចំណុចផ្លូវលំ​ ក្រុមទី៤​ ភូមិសាមគ្គី​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ មានករណីអ​គ្គិភ័​យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន​ ០១ខ្នងទាំងស្រុង​ ដែលមានម្ចាស់ឈ្មោះហាក់​ គឹមនី​ ភេទស្រី​ អាយុ៦៦ឆ្នាំ​ មុខរបរនៅផ្ទះ​ មានទីលំនៅផ្ទះលេខ៥៣ច​ ផ្លូវលំ​ ក្រុមទី៤​ ភូមិសាមគ្គី​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ (ក្នុងនោះមានអ្នកជួលស្នាក់នៅចំនួន​ ០៨បន្ទប់​ ស្មេីនឹង​ ០៨គ្រួសារ)

និងឆេះរោល​ចំនួន​ ០៥ខ្នង​ នៅក្នុងកិច្ច​ប្រតិបត្តិ​ការនេះបានជួយសង្គ្រោះមនុស្សសរុបចំនួន​ ០៥នាក់​ (ក្មេង​ ០២នាក់​ ១/ ឈ្មោះ​ សុខ​ ចាន់សម្បត្តិ​ ភេទប្រុស​ អាយុ០៦ឆ្នាំ​ ២/​ ឈ្មោះ​ សុខ​ ចាន់អារីយ៉ា​ ភេទស្រី​ អាយុ០៤ឆ្នាំ)។

ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន​ ២០គ្រឿង​​ (រថយន្តរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន​ ១៨គ្រឿង​ រថយន្តសាលាខណ្ឌឫស្សីកែវ​ចំនួន​ ០១គ្រឿង​ និងរថយន្តស្រាបៀរកម្ពុជា​ចំនួន​ ០១គ្រឿង) ចំពោះករណីខាងលេីនេះបានខូ​ចខាតសំភារៈមួយចំនួនធំ​ តែពុំមានប៉ះពាល់ដល់​អាយុជិវិតប្រជាពលរដ្ឋឡើយ។ អគ្គិភ័យនេះ​បានពន្លត់ចប់សព្វគ្រប់នៅវេលាម៉ោង​ ០២​ និង៣០នាទី​ថ្ងៃខែឆ្នាំដដែល។”។

ក្នុងនោះផងដែរ គេប្រទះឃើញហ្វេសប៊ុកមួយឈ្មោះ “Samnang BK” បានបង្ហោះមន្ត្រីល្អម្នាក់ដែលត្រូវជាមិត្តរបស់គាត់ ដែលបានជួយសង្គ្រោះយកក្មេងស្រីម្នាក់ចេញមកក្រៅដោយសុវត្ថិភាព ព្រមទាំងភ្ជាប់សារខ្លីមួយបញ្ជាក់ថា៖ “សម្លាញ់ធ្វើបានល្អណាស់ដែលបានចូលជួយក្មេងស្រីក្នុងហេតុការណ៍អ​គ្គិភ័យ ដែលមិនគិតពីអា​យុជី​វិតខ្លួ​នឯង មន្ត្រីល្អ”។

មួយវិញទៀត ក៏នៅមានបងៗសមត្ថកិច្ចជាច្រើនទៀត ដែលខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីចូលទៅជួយសង្គ្រោះក្មេងៗ និងប្រជាពលរដ្ឋកំពុងជាប់នៅខាងក្នុង ដោយ​មិនគិតគ្រោះថ្នាក់ដល់ខ្លួនឯង រហូតយកពួកគាត់ចេញមកខាងក្រៅបានដោយសុវត្ថិភាព​ ថែ​មទៀត៕

Related posts

Leave a Comment