ធ្វើតាមសន្យា! លោកគ្រូម្នាក់ភ្នាល់រឿងមួយចាញ់សិស្សមានអី រាំតាំងពីខ្លោងទ្វារដល់ទង់ជាតិ ព្រោះតែ…(មានវិដេអូ)

នេះបើយោងតាមប្រភពផេកវិទ្យាល័យព្រះអង្គឌួង ថ្នាក់ទី 12J កាលពីថ្ងៃច័ន្ទបានបង្ហោះវិដេអូពីសកម្មភាពលោកគ្រូដែលបានសន្យាពេលសិស្សប្រលងជាប់រួចរាំតាំងពីខ្លោងទ្វារដល់ទង់ជាតិ ព្រោះសិស្សបាន A ដល់ ៦ នាក់ ដោយផេកខាងលើបានភ្ចាប់ជាមួយសារយ៉ាងដូច្នេះថា៖«តាមដែលបាន

សន្យា លោកគ្រូសន្យាថាប្រសិនបើសិស្សរបស់គាត់ប្រឡងបាននិទ្ទេសAបីនាក់ នោះគាត់នឹងរាំពីក្លោងទ្វារមកដល់ដងទង់ជាតិ ប៉ុន្តែក្រោយពីប្រកាសលទ្ធផលរួច សិស្សរបស់គាត់មិនមែនទទួលបាននិទ្ទេសបីនាក់នោះទេ គឺ៣គុណនឹង២តែម្តង សរុបមកគឺ

ទទួលបាននិទ្ទេសAចំនួន៦នាក់។ ក្នុងចំណោម៦នាក់នេះដែរគឺមានប្រធានទាំងបីតែម្តងរួមទាំងមានCOUPLEមួយគូរទៀតផង។ចំណែក៧នាក់ដែលបាននិទ្ទេសBក្នុងនោះមានសិស្សបីរូបដែលមានឈ្មោះដូចគ្នាគឺ រក្សា ទាំងបីដែល

រហស្សនាមនេះគឺមិត្តរួមថ្នាក់ដាក់ឲ្យ។ ក្នុងចំណោមសិស្សថ្នាក់ទី១២Jគឺទទួលបានជោគជ័យគ្រប់គ្នាក្នុងការប្រឡង។ជាចុងក្រោយ សូមអរគុណដល់លោកគ្រូ អ្នកគ្រូទាំងអស់ដែល បានខិតខំបង្រៀនពួកខ្ញ៉ំ។សូមជូនពរលោកគ្រូ អ្នកគ្រូ ឲ្យមានសុខ ភាពល្អជានិច្ច។»៕

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

Related posts

Leave a Comment